ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អគារ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​ត្នោត​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ​

​អគារ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​ត្នោត​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃអាទិត្យ ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១ អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​រៀបចំ​ពិធី​ក្រុង​ពាលី និង​បេ​ី​កការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្ដ​កំពត និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ និង​អាជ្ញាធរ​ដែនដី​ក្នុង​តំបន់​ផងដែរ​។​

​សូមបញ្ជាក់​ថា សំណង់​អគារ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត នេះ​មាន​ទំហំ ១២​ម៉ែត្រ គុណ ២០​ម៉ែត្រ គ្រោង​ចំណាយ​ថវិកា​អស់ ៧៧,០០០​ដុល្លារ ដោយ​អគារ​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១ និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​រយៈពេល​៤​ខែ ខាងមុខនេះ ហើយ​រហូត​មកដល់​ថ្ងៃនេះ យើង​បាន​រៀបចំ​ចាក់​អាចម៍ដី​បំពេញ​រួចរាល់​ហើយ​។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ អ៊ុន សុគន្ធា បាន​ថ្លែងអំណរគុណរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​គណបក្ស និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ បរិច្ចាគ​ថវិកា​ជួយ​កសាង​ស្នាក់ការ​គណបក្ស​ឃុំ​ព្រែក​ត្នោត ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ក្នុង​ចលនា​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបាន​ស្ថិតស្ថេរ​ជា​និរ​ន្ត៍​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ