ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

កិច្ចប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ​ករណី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍ ថ្ងៃ​២០ កុម្ភៈ

កិច្ចប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ​ករណី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍ ថ្ងៃ​២០ កុម្ភៈ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១ លា​ម៉ោង ១១,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​កោះអញ្ជើញ លោក លោកស្រី​អភិបាលរង លោក​អធិការនគរបាល​ខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក លោកស្រី​ប្រធាន​ការិយាល័យ​ចំណុះ​ជំនាញ លោក លោកស្រី​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​ទាំង​១១ ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ និង​លោក​ប្រធាន​ប្រជា​ការពារ​ខណ្ឌ ដើម្បី​ប្រជុំ​បែងចែក​តួនាទី​ភារកិច្ច និង​ពង្រឹង​បន្ថែម អំពី​វិធានការ​រដ្ឋបាល ក៏ដូចជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ។​

​ក្នុងនោះ​លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​បានសម្រេច​នឹង​ធ្វើ​ការណែនាំ​ជាគោលការណ៍​ដូចខាងក្រោម​:
-​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​, កងរាជអាវុធហត្ថ​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ត្រូវ​ដាក់​កម្លាំង​យាម​ប្រចាំការ​ឱ្យ​បាន​មួយ​ម៉ាត់ និង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ពាក់ព័ន្ធ​នឹង​ទីតាំង​ដែល​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ នៅ​ចំណុច​ផ្លូវ​លេខ ១៧២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ។​
-​រដ្ឋបាល​សង្កាត់​-​ប៉ុស្តិ៍​ទាំង​១១ ត្រូវ​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម សេវាកម្ម ក្លឹប​កំសាន្ត ឌី​ស្កូ និង​អាជីវកម្ម​ផ្សេងៗ​ឱ្យ​ចូលរួម​សហការ និង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ល្អ​ប្រសើរ ព្រមទាំង​ចុះ​ត្រួតពិនិត្យ​ធ្វើ​កំណត់ហេតុ និង​បូក​សរុប​របាយការណ៍​មក​រដ្ឋបាលខ័​ណ្ឌ​ជា​ប្រចាំ ។​
-​បន្ត​តាមដាន ត្រួតពិនិត្យ យកចិត្តទុកដាក់​លើ​ការងារ​យាម​ប្រចាំការ​នៅ​តាម​មណ្ឌល​ចត្តា​ឡី​ស័កដែល​មាន​នៅក្នុងមូល​ដ្ឋា​ន​របស់​ខ្លួន ។​
-​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យចូល​រួម​សហការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​១៩ ដោយ​បន្ត​ពាក់​ម៉ាស លាងដៃ​នឹង​សាប៊ូ ឬ​អាកុល និងរ​ក្សាគ​ម្រាប​សុវត្ថិភាព​សង្គម​ឲ្យបាន​ផុសផុល​បន្ថែម​ទៀត ។ ក្នុង​ករណី​គ្មាន​ភារៈកិច្ច​ចាំបាច់​សូម​ស្នាក់នៅ​ក្នុង​ផ្ទះ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។​

Filed in: ព័ត៌មានជាតិ