ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​កម្ពុជា​បញ្ជូន​កងកម្លាំង​ប្តូរ​វេន​២០៤​នាក់ ទៅ​បំពេញ​បេសកកម្ម នៅ​អាហ្វ្រិក​កណ្តាល

​កម្ពុជា​បញ្ជូន​កងកម្លាំង​ប្តូរ​វេន​២០៤​នាក់ ទៅ​បំពេញ​បេសកកម្ម នៅ​អាហ្វ្រិក​កណ្តាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កងកម្លាំង​វិស្វកម្ម​លេខ​៥៧៦ ចំនួន​២០៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​១៥​នាក់ ដែល​ជា​កងកម្លាំង​ប្តូរ​វេន នៅ​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចេញ​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

​កងកម្លាំង​វិស្វកម្ម​លេខ​៥៧៦ ចំនួន​២០៤​នាក់ នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ (​ទាហាន​មួក​ខៀវ​) បាន​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង ១១៖៤៥​នាទី​យប់​នេះ​។​

​ពិធី​សំណេះសំណាល ជូន​ដំណើរ​កងកម្លាំង​វិស្វកម្ម​លេខ​៥៧៦​នេះ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយកមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​បញ្ជូន​កង​កម្លាំង​ថែរក្សា​សន្តិភាព​។​

​ការបញ្ជូន​កម្លាំង​ថែរក្សា​សន្តិភាព​ប្តូរ​វេន នៃ​កងកម្លាំង​វិស្វកម្ម​លេខ​៥៧៦​នេះ គឺ​ត្រូវ​បន្ត​សាងសង់​សំណង់​ផ្តេក សំណង់​បញ្ឈរ​ជាច្រើន នៅក្នុង​តំបន់​បេសកកម្ម​ដែល​បាន​កំណត់​ដោយ​អង្គការសហប្រជាជាតិ​។​

​នៅពេល​កងកម្លាំង​វិស្វកម្ម​លេខ​៥៧៦ បញ្ជូន​ទៅដល់​តំបន់​បេសកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រឹក​កណ្តាល​រួច​ហើយ កងកម្លាំង​វិស្វកម្ម​លេខ​៤៩៥ ចំនួន​២០៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​១០​រូប ដែល​បាន​បញ្ចប់​ការងារ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ចំនួន​១​ឆ្នាំ​រួច​ហើយ​នេះ នឹង​ត្រឡប់​មក​ដល់​មាតុភូមិ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​នឹង​ត្រូវ​អោយ​ធ្វើ​ចត្តា​ឡី​ស័ក​ស្នាក់​នៅ​ដាច់​ដោយឡែក ចំនួន​១៤​ថ្ងៃមុន និង​អនុញ្ញាត​ឱ្យទៅ​ជួប​គ្រួសារ​។​

​សម្រាប់​កងកម្លាំង​វិស្វកម្ម​លេខ​៤៩៥ ចំនួន​២០៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​១០​រូប ដែល​បាន​បញ្ចប់​ការងារ​បំពេញបេសកកម្ម និង​បាន​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល លទ្ធផល​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ទេ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦ មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កម្លាំង សរុប​ចំនួន​៧,៥១៧​នាក់​ហើយ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៤៦៦​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ខណៈ​បច្ចុប្បន្ន​កម្ពុជា មាន​កម្លាំង​ចំនួន​ប្រមាណ​ជិត ១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន​៖ ប្រទស​ស៊ូដង់​, សាធារណរដ្ធ​ស៊ូដង់​ខាងត្បូង​, អាហ្វ្រិក​កណ្តាល​, លី​បង់ និង​ម៉ាលី​។​

​តាមរយៈ​កិច្ចការងារ​របស់​កង​កម្លាំង​មួក​ខៀវ​ទាំ​កម្ពុជា ដែល​ចូលរួម​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ទាំងអស់នេះ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ