ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​អាជ្ញាធរ​បន្តសកម្មភាព​ផ្សព្វផ្សាយ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កុំ​ឲ្យ​រាលដាល​ដល់​សហគមន៍

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​អាជ្ញាធរ​បន្តសកម្មភាព​ផ្សព្វផ្សាយ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កុំ​ឲ្យ​រាលដាល​ដល់​សហគមន៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ឧត្តមសេនីយ៍ គិន សុធី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​មួយ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា នៅ​រាជធានី​ភ្នំពេញ មាន​មណ្ឌល​សម្រាប់ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​ជាង ៤០​កន្លែង ស្ថិតនៅ​ក្នុង​ចំនួន​៨​ខណ្ឌ ចំណុះ​ឲ្យ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កុំ​ឲ្យ​រាលដាល​ចូល​ទៅ​ដល់​សហគមន៍ ។​

​លោក​ឧត្តមសេនីយ៍ គិន សុធី បាន​បញ្ជាក់​ឲ្យដឹងថា នៅ​រាជធានី​ភ្នំពេញ​មាន​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន ៤១​កន្លែង ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំនួន​៨ ចំណុះ​ឲ្យ​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ទាំង​សណ្ឋាគារ​សុខា មណ្ឌល​ចត្តា​ឡីស័​ក​របស់​រាជធានី​ភ្នំពេញ ដែល​ស្ថិត​ជិត​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មណ្ឌល​ចត្តា​ឡីស័​ក​ចាក់អង្រែលើ មណ្ឌល​ចត្តា​ឡីស័​កនៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ហើយ​ក្នុងចំណោម​មណ្ឌល​ចត្តា​ឡីស័​ក​ទាំងនេះ បាន​ប្រើប្រាស់​កម្លាំង​ចំនួន ៤០២​នាក់ ក្នុងនោះ​ប៉ូលីស​អន្តរាគមន៍​ចំនួន ៧០​នាក់ ក្រៅពី​នោះ​គឺជា​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ខណ្ឌ​នី​មួយៗ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ឲ្យមាន​ការប្រុងប្រយ័ត្ន​ឡើងវិញ ដោយសារ​ថា មកដល់ពេលនេះ ប្រជាពលរដ្ឋ​ហាក់ដូចជា​លែង​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​កូវី​ដ​-១៩​ហើយ​។ ក្នុងនាម​អាជ្ញាធរ​ដែនដី​ទាំង​១៤​ខណ្ឌ កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ចុះ​ណែនាំ ផ្សព្វផ្សាយ​ជា​ប្រចាំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​ឡើងវិញ ខណៈ​ដែរ កាលពីមុន​អនុវត្ត​បាន​ល្អ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ផងដែរ ដែល​ធ្វើឱ្យ​អាច​គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​។​

​លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ដែរ​ថា «​កិច្ចប្រជុំ​នេះ​យើង​នឹង​ពិភាក្សា​រក​ចំណុច​គន្លឹះ រក​ចំណុច​ចន្លោះប្រហោង ដើម្បី​យើង​យក​ចំណុច​ទាំងនោះ​មក​បំពេញ​បន្ថែម និង​អនុវត្តឲ្យ​ចំ​គោលដៅ ក្នុង​កិច្ចការពារ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​»៕

Filed in: ព័ត៌មានជាតិ