ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​តម្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ឆ្នាំ​២០២១ គឺ​នៅ​រក្សា​អត្រា​តម្លៃ​ដដែល​

​តម្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ឆ្នាំ​២០២១ គឺ​នៅ​រក្សា​អត្រា​តម្លៃ​ដដែល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្ត​អត្រា​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដំណាក់កាល​អន្តរកាល និង​យន្តការ​បុរេ​ទូទា​ត់ សម្រាប់​ឆ្នាំ​២០២១​។

​សេចក្ដីជូនដំណឹង បានឲ្យដឹងថា សម្រាប់​ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ប្រើប្រាស់​អត្រា​តម្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​អនុវត្ត ក្នុងអំឡុងពេល អន្តរកាល​នេះ និង​អនុញ្ញាត​ឲ្យ​បុរេ​ទូទា​ត់ (​បង់​ប្រាក់​ទុក​ជាមុន Pre-payment) ត្រឹម​រយៈពេល​៦​ខែ ចាប់ពី​ខែ​មករា ឆ្នាំ​២០២១ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០២១​។​

​ចំពោះ​នីតិវិធី នៃ​ការបង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ សូម​ប្រើប្រាស់​លេខ​សំគាល់ អតិថិជន​ID (​មាន​ក្នុង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​)​តាម​មធ្យោបាយ ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទ​ដៃ​) ឬ​បញ្ហារ​ទូទាត់ នៅ​ធនាគារ​អេស៊ីលីដា​, ហ​ត្ថា​, កាណាឌីយ៉ា ក​.​អ​, វឌ្ឍនៈ​, ប្រៃសណីយ៍​កម្ពុជា ក​.​អ​, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត ដូចជា EMONEY, TrueMONEY, លីហួរ​វេ​រលុយ និង PIPay​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ ០៨៧ ២៥៨៨៣៥៕
​ខាងក្រោម​នេះ សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​៖

Filed in: ព័ត៌មានជាតិ