ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ទីបំផុត មន្ត្រី​យោធា​ផ្កាយ​១ ដែល​បើក​រថយន្ត​មិន​ប្រុងប្រយ័ត្ន បុក​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់ ត្រូវបាន​តុលាការ​សម្រេច​ចោទប្រកាន់

​ទីបំផុត មន្ត្រី​យោធា​ផ្កាយ​១ ដែល​បើក​រថយន្ត​មិន​ប្រុងប្រយ័ត្ន បុក​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់ ត្រូវបាន​តុលាការ​សម្រេច​ចោទប្រកាន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង ៖ មន្ត្រី​យោធា​ផ្កាយ​១ ដែល​បាន​បើករថយន្ត​បុក​កុមារ​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​របួសធ្ងន់​កាលពី​ជាង ២​ខែ​មុន ហើយ​បែ​ជា​ប្ដឹង​ជនរងគ្រោះ​ទារ​សំណង​ជា​ង ១​ម៉ឺន​ដុល្លារ​ទៅ​វិញ​នោះ ឥឡូវ​នេះ​ត្រូវបាន​តំណាង​អយ្យការ សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ចោទប្រកាន់​ពី បទល្មើស​បើករថយន្ត​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បុក​អ្នកដទៃ​ស្លាប់ និង​រងរបួស​តាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​រត់​គេចខ្លួន​ចេញ​ពី​កន្លែងកើតហេតុ មិន​ទទួលខុសត្រូវ ដែល​នឹង​ត្រូវ​ចាប់ខ្លួន​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ទាក់ទង​នឹង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ស្ត្រី​ឈ្មោះ ខាន់ ស្រីមុំ អាយុ​៣៦​ឆ្នាំ ជា​ម្ដាយ​កុមារា​អាយុ ៣​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លាប់ និង​ប្តី​បាន​រងរបួស​ពិការ​ជើង​ខាងឆ្វេង​រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រា​វ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ប្រមាណ​ម៉ោង ៧​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ ៥​ទល់មុខ​ផ្លូវ​ចូល​សាលា​នាយទាហាន​ភូមិភាគ​ពិសេស ស្ថិតក្នុង​ភូមិ​ព្រៃពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដោយ​ត្រូវ​បាន​រថយន្ត​ឡ​ង់​គ្រីស័​ររបស់​លោក​យោធា​ផ្កាយ​១​ម្នាក់ ឈ្មោះ កង ប៊ុនធឿន បើករថយន្ត​ម៉ាក​ឡង់​គ្រីស័រ មក​បុក​ម៉ូតូ​ចំណែក​ផ្លូវ​របស់​ម៉ូតូ បណ្ដាល​ឱ្យ​កូនប្រុស​អាយុ​៣​ឆ្នាំ របស់​គាត់​ម្នាក់​ស្លាប់ និង​ប្ដី​របស់​គាត់ រងរបួស​បាក់ជើង​ខាងឆ្វេង​ក្លាយជា​ជនពិការ​។ គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជិត ៣​ខែ​ហើយ ពួកគាត់​ជា​ជនរងគ្រោះ មិនទាន់​ទទួលបាន​យុត្តិធម៌​នៅ​ឡើយ​។​

​ចំណែក​បុរស​ជា​ប្តី​ឈ្មោះ វិន សុ​ឡា អាយុ​៣៩​ឆ្នាំ បាន​និយាយ​ឲ្យដឹងថា ក្រោយពេល​កើតហេតុ មកដល់ពេលនេះ គាត់​បាន​ពិការ​ជើង​ខាងឆ្វេង ដោយ​ប្រកប​មុខរប​ប​ជា​ជួសជុល​ម៉ូតូ​មិន​កើត​ឡើយ គឺ​ដើរ​ក៏​ពិបាក អង្គុយ​ក៏​ពិបាក ធ្វើ​អី​មិនកើត ដែល​ធ្វើឱ្យ​ជីវភាព​នៅ​ក្នុង​គ្រួសារ​ជួប​នឹង​ការខ្វះខាត​យ៉ាងខ្លាំង​។​

​ទាក់ទង​នឹង​រឿង​ខាងលើ​នេះ​ដែរ​លោក ឈឿង លី​ឃាង ជា​មេធាវី​ការពា​រក​ក្តី​ឱ្យ​ជនរងគ្រោះ បាន​ឆ្លើយ​បញ្ជាក់​តាម​ទូរ​សព្ទ​ឲ្យនៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ នេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយសារ​រឿង​នេះ ជា​រឿង​ព្រហ្មទណ្ឌ​តាម​វិជ្ជាជីវៈ លោក​មិន​ធ្វើ​សេច​ថ្លែងការណ៍​អ្វី​ច្រើន​ទេ តែ​អាច​ផ្ដល់​ព័ត៌មាន​បាន​ថា រឿងនេះ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង កំពុង​បន្ត​នីតិវិធី​ទៅមុខ​ហើយ នៅ​បាន​ជូនដំណឹង​ទៅ​សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រួចហើយ ដើម្បី​ចំណាត់ការ​ទៅលើ​មន្ត្រី​យោធា​ជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​។​

​គួរបញ្ជាក់​ថា តាម​សេចក្តីសន្និដ្ឋាន នៃ​របាយការណ៍ លេខ ៧០​ចុះ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០ របស់​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង ដែល​មាន​ចុះហត្ថលេខា​ទទួល​ស្គាល់ របស់​លោក​ស្នងកា​រន​គរ​បាល​ខេត្ត​កំពង់ឆ្នាំង​ផង​នោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក កង ប៊ុនធឿន (​ផ្កាយ​១) ជា​អ្នកបើកបរ និង​ជា​ម្ចាស់​រថយន្ត​ម៉ាក Toyota ឡង់​គ្រី​ស័រពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-1186 គឺជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​

​មន្ត្រី​យោធា​រូបនេះ បាន​បើករថយន្ត​បត់​ឆ្វេង​កាត់​ទ្រូងផ្លូវ​ខ្ជីខ្ជា​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព គឺ​ផ្លូវត្រង់​មាន​សិទ្ធិ​ទៅ​មុន​មិន​គោរព​កាតព្វកិច្ច​ច្បាប់​ស្តីពី​ចរាច​រណ៍​ផ្លូវគោក​បណ្ដាលឲ្យ​ស្លាប់ និង​របួស​អ្នកដទៃ តាម​មាត្រា​៨៥ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​បាន​រត់ចេញ​ពី​កន្លែងកើតហេតុ ក្នុង​គោលបំណង​គេចវេស​ពី​ការទទួលខុសត្រូវ​សំណង​រដ្ឋបវេណី ដល់​ជនរងគ្រោះ​មាន​ចេតនា​មិន​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ដោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកបើកបរ​មិន​ពិតប្រាកដ​។​

​ដូច្នេះ​យោងតាម​របាយការណ៍​ខាងលើ​នេះ​តំណាង​អយ្យការ លោក​ពិតជា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​លើ​លោក កង ប៊ុនធឿន ជា​ជន​ត្រូវ​ចោទ​ដែល​ត្រូវតែ​ទទួលទោស​តាម​បញ្ញត្តិ​ច្បាប់ គឺ​មិន​អាច​រួចខ្លួន​បានឡើយ​៕

Filed in: ព័ត៌មានជាតិ