ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្ដេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បញ្ចុះ​បឋមសិក្សា​សាងសង់​អគារសិក្សា​ថ្មី កម្ពស់​២​ជាន់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ

សម្ដេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បញ្ចុះ​បឋមសិក្សា​សាងសង់​អគារសិក្សា​ថ្មី កម្ពស់​២​ជាន់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន អញ្ជើញ​បញ្ចុះ​បឋមសិក្សា​សាងសង់​អគារសិក្សា​ថ្មី កម្ពស់​២​ជាន់ មាន​១២​បន្ទប់​នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស នៅក្នុង​មូលដ្ឋាន​។​

​ថ្លែង​ក្នុង ឱកាស​នោះ សម្ដេច​ពញា​ចក្រី ហេង សំរិន រំលឹកថា តំបន់​នេះ កន្លែង​នេះ គ្មាន​ផ្លូវ​គមនាគមន៍​មកដល់​ទេ ពោល​អតីតកាល​សុទ្ធតែ​ព្រៃ គ្មាន​សាលា គ្មាន​ផ្លូវ ហើយ​ប្រជាជន​នៅ​តំបន់​កន្លែង​នេះ គ្មាន​ចំណេះដឹង បើ​បាន​រៀនសូត្រ គឺ​រៀន​តាម​វត្ត ក្នុង​កុដ្ឋិ សាលាឆាន​ប៉ុណ្ណោះ ហើយ​ភាគច្រើន​អ្នក​បន្តបាន​រៀនសូត្រ មាន​តែ​អ្នក​បួស​រៀន ទើប​បាន​បន្ត​សិក្សា​ជាមួយ វិស័យ​ព្រះពុទ្ធ​សា​សា​នា​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន​។​

​សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​អំពាវនាវ​ដល់​មាតាបិតា​សិស្ស​ទាំងអស់ ត្រូវ​បញ្ជួន​កូន​ទៅ​សិក្សា​ឲ្យបាន​គ្រប់​គ្នា ហើយ​សម្ដេច​ក៏​អំពាវនាវ​ដល់​យុវជន ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​អ្នក​បន្តវេន​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​ខ្ពង់ខ្ពស់ ហើយ​ក្លាយជា​យុវជន​គំរូ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ទាំង​ចំណេះដឹង និង​ចរិយា​សម្បត្តិ ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នៅក្នុង​ពេល​អនាគត​ទាំង​ការគ្រប់គ្រង​ស្ថាប័ន ក៏​ដូច​ជា​មេ​គ្រួសារ​ផង​ដែរ​។​

​ឆ្លៀត​ឱកាស​នេះ សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​ជម្រាប​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​ពី​សភាព​ការ​ប្រទេសជាតិ កា​រីកចម្រើន​របស់​សង្គម​ជាតិ នៅ​ក្រោម​ម្លប់​សុខ​សន្ត​ភាព ពិសេស​ការ​វិវឌ្ឍន៍ៗ នៃ​ជំងឺ​កូវី​ដ​១៩​។ សម្តេច​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង និង​ដោះស្រាយ​វិបត្តិ​នេះ ទាន់ពេលវេលា តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការណ៍​ច្បាស់លាស់ ម៉ឺងម៉ាត់ ម៉ត់ចត់ និង​គ្រប់​ជ្រុងជ្រោយ ដូចជា​កម្មវិធី​ជំនួយ​សង្គម ពិសេស​ការឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុង​កូវី​ដ​១៩ ការឧបត្ថម្ភ​សាច់ប្រាក់​ពលកម្ម​ជូន​ក​ម្មករ​បាត់បង់​ការងា​រ ការឧបត្ថម្ភ​សាច់ប្រាក់ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ និង​វិធានការ​អន្តរាគមន៍​ផែ្ន​ក​សេដ្ឋកិច្ច ជាដើម​។​

​ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាន​កំពុង​ស្វះ​សែង​រក​វ៉ាក់សាំង​ការពារ មកចាក់​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ប្រាក់ នៅក្នុង​នោះ​កាលពី​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​ទទួល​បាន​វ៉ាក់សាំង​ពី​មិត្ត​ចិន ប្រមាណ​៦០​ម៉ឺន​ដូស ហើយ​បាន​កំពុង​ដំណើរ​ចាក់​ជូន​បុគ្គល​អាទិភាព​នានា ជា​ពិសេស​មន្ត្រី​សុខាភិបាល​ជួរមុខ នគរបាល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលជា​អ្នក​ប្រឈម​ខ្លាំង និង​ផ្ទាល់​ទៅ​នឹង​ជំងឺ​កូវី​ដ​១៩​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​ក្រើនរំលឹក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បន្ត​រួមគ្នា​ធ្វើ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឲ្យទាន់​ពេលវេលា ចំ​បញ្ហា​ចំពោះ​មុខ ជា​ពិសេស​ត្រូវ​បន្ត​ជំរុញ​លើកទឹកចិត្ត​ពលរដ្ឋ​អនុវត្ត​វិធាន​ការពារ​ជំងី​កូវី​ដ​១៩ ឲ្យបាន​ខ្ជាប់ខ្ជូន មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ដោយសារ​ស​កលោក នៅតែ​ប្រឈម​នឹង​ជំងឺ​រាតត្បាត​នេះ​រៀង​រាល់ថ្ងៃ​នៅ​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ