ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​មុខ​តំណែង​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ

​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​មុខ​តំណែង​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​មុខ​តំណែង​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​មាន​ការចូលរួម​ពី​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប ។​

​លោក​ឧត្តមសេនីយ៍ត្រី ម៉ុន មា​គ៌ា ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស ត្រូវបាន​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែល​ត្រូវ​ចូលនិវត្តន៍​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។​

​ក្នុងពេល​កាន់តំណែង​ជា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​កងកម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ សំដៅ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ព្រមទាំង​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ពិសេស​ចូលរួម​អនុវត្តបាន​យ៉ាង​ល្អ​នូវ គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

​ក្រៅ​ពី​ការងារ​ដឹកនាំ​កងកម្លាំង​ហើយ​នោះ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ស្វះស្វែង​គៀងគរ​ធនធាន​ថវិកា​ពី​សប្បុរសជន និង​ថ្នាក់ដឹកនាំ ដើម្បី​កសាង​អគារ​បម្រើការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​សមិទ្ធផល​ផ្សេង ដែល​ទើប​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ តម្លៃ​ជិត​១.៥​លាន​ដុល្លារ​។​

​ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ទំហំ​៦៥,០០៤​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ ពី​សាលាខេត្ត​ត្បូងឃ្មុំ ជា​អតីត​ដីចំការ​ម៉ៃសាក់ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ប្រើ​រយៈពេល​សាងសង់​សរុប​២០​ខែ ទើប​រួចរាល់​ជា​ស្ថាពរ ទាំង​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​៕

Filed in: ព័ត៌មានជាតិ