ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បុរស​ម្នាក់ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បុរស​ម្នាក់ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​មុខ​តំណែង​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នឹង​ត្រូវ​ធ្វើឡើង​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​ស្អែក​នេះ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​
​លោក​ឧត្តមសេនីយ៍ត្រី ម៉ុន មា​គ៌ា ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស ត្រូវបាន​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែល​ត្រូវ​ចូលនិវត្តន៍​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​

​គួរ​ជម្រាប​ថា លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ត្រូវបាន​ផ្លាស់​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ទៅ​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

ក្នុងពេល​កាន់តំណែង​ជា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​កងកម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ សំដៅ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ព្រមទាំង​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ពិសេស​ចូលរួម​អនុវត្តបាន​យ៉ាង​ល្អ​នូវ គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

ក្រៅ​ពី​ការងារ​ដឹកនាំ​កងកម្លាំង​ហើយ​នោះ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ស្វះស្វែង​គៀងគរ​ធនធាន​ថវិកា​ពី​សប្បុរសជន និង​ថ្នាក់ដឹកនាំ ដើម្បី​កសាង​អគារ​បម្រើការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​សមិទ្ធផល​ផ្សេង ដែល​ទើប​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ តម្លៃ​ជិត​១.៥​លាន​ដុល្លារ​។​

ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ទំហំ​៦៥,០០៤​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ ពី​សាលាខេត្ត​ត្បូងឃ្មុំ ជា​អតីត​ដីចំការ​ម៉ៃសាក់ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ប្រើ​រយៈពេល​សាងសង់​សរុប​២០​ខែ ទើប​រួចរាល់​ជា​ស្ថាពរ ទាំង​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​៕

Filed in: ព័ត៌មានជាតិ