ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ភ្ញៀវទេសចរ​រីករាយ​និង​ជក់ចិត្ត​ដិតអារម្មណ៍​ក្រោយពី​បាន​មក​កម្សាន្ត​នៅ​ទឺកធ្លាក់​៣៦​ជាន់​នៅ​តំបន់ភ្នំ​ខៀវ​

ភ្ញៀវទេសចរ​រីករាយ​និង​ជក់ចិត្ត​ដិតអារម្មណ៍​ក្រោយពី​បាន​មក​កម្សាន្ត​នៅ​ទឺកធ្លាក់​៣៦​ជាន់​នៅ​តំបន់ភ្នំ​ខៀវ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មួយចំនួន​បាន​ធ្វើដំណើរ​ចេញ​ពី​ទី​រួម​ខេត្ត​ប៉ៃលិន តាម​ផ្លូវជាតិ​លេខ​៥៧ ឆ្ពោះទៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ចំងាយ​ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ ។

​តែ​អ្វី​ដែល​ភ្ញៀវ​មិនសូវ​បានឃើញ និង​ទៅ​ដល់​គឺ​ត្រង់​ជាន់​ទី​៣៦​នៃ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​មន្ត្រី​នៃ​មន្ទីរ​ជំនាញ​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ទៅ​ឈូសឆាយ​រហូតដល់​កន្លែង​លេង​ដែល​ស្រស់ស្អាត ជាងគេ​គឺ​នៅត្រង់​ជាន់​ទី​៣៦​មាន​ទឹកជ្រោះ​ខ្ពស់​ល្អ ។​

​ជាក់ស្តែង​កាលពី​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ថ្មីៗ នេះ បន្ទាប់ពី​លោក​ជំទាវ អភិបាលខេត្ត​ប៉ៃលិន បាន​ឱ្យ​ក្រុម​ការងារ​យក​គ្រឿងចក្រ​ឈូសឆាយ​ទៅដល់​ខាងលើ គឺ​សង្កេតឃើញថា មាន​ទេសភាព​ស្រស់ស្អាត មាន​ដើមឈើ​ធំៗ រុក្ខជាតិ​បញ្ចេញ​ពណ៌​ខៀវខ្ចី និង​មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ឥត​ដាច់ ពេល​ភ្ញៀវ​ចុះ​ងូត​លេង ធ្វើឱ្យ​ត្រជាក់ត្រជុំ បំបាត់​នូវ​ទុក្ខ​កង្វល់ ថែមទាំង​នាំមក​នូវ​ស្មារតី​ភ្លឺស្វាង និង​អារម្មណ៍​ស្រស់ស្រាយ​ផងដែរ ។

​ក្រោយ​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​រៀបចំ​ឈូសឆាយ​ផ្លូវ​រមណីយដ្ឋាន រហូត​ទៅ​ដល់​ជាន់​ខាងលើ ដែល​ភ្ញៀវទេសចរ អាច​បើកបរ​ម៉ូតូ និង​រថយន្ត​ឡើង​ទៅ​ចត​នៅ​ផ្នែក​ខាងលើ​យ៉ាង​ងាយស្រួល មិន​មាន​ក្បាល​ថ្ម​ដូច​កាលពី​មុន​នោះទេ ។ ហើយ​ក្រុម​ការងារ​យុវជន ស​.​ស​.​យ​.​ក​ខេត្ត ក៏​បាន​នាំគ្នា​សស្រាក់សស្រាំ ខ្លះ​ជួសជុល​ខ្យុ​ស ខ្លះ​ធ្វើ​ផ្លូវ​ឡើង​ចុះ​កន្លែង​ទឹកជ្រោះ ព្រមទាំង​តុបតែង​រប​មាត់​ផ្លូវ​ឱ្យ​មាន​ភាពស្រស់ស្អាត ទាក់ចិត្ត​ភ្ញៀវទេសចរ​ឱ្យ​ចូល​ទៅ​លេង​ឥត​ជិនណាយ​នោះឡើយ ។

​បើ​តាម​ការរៀបរាប់​ពី​ក្រុម​ការងារ​យុវជន​ស​.​ស​.​យ​.​ក​ម្នាក់ បានឱ្យដឹងថា នៅ​ថ្ងៃ​ខាងមុខ លោកជំទាវ​អភិបាលខេត្ត នឹងធ្វើ​ការរៀបចំ​កន្លែង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ​នេះ ឱ្យ​កាន់តែ​ទាក់ទាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដើម្បី​ស្រូបយក​ភ្ញៀវទេសចរ​ចូល​មក​លេង​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​ច្រើនឡើងៗ ដែល​អាច​ជួយ​ឱ្យ​ការលក់ដូរ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​កាក់កប ៕

Filed in: ព័ត៌មានជាតិ