ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម លោក អ៊ុំ រាត្រី ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ ចុះ​ពង្រឹង​តាម​បន្ទាត់​ព្រំដែន ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ និង​រត់​គេច​ពី​ការធ្វើ​ចត្តា​ឡី​ស័ក​

​ឯកឧត្តម លោក អ៊ុំ រាត្រី  ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ ចុះ​ពង្រឹង​តាម​បន្ទាត់​ព្រំដែន ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ និង​រត់​គេច​ពី​ការធ្វើ​ចត្តា​ឡី​ស័ក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ ចុះ​បាន​ពង្រឹង​ការចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ និង​រត់​គេច​ពី​ការធ្វើ​ចត្តា​ឡី​ស័ក​។​

​លោក​ឧត្តមសេនីយ៍ អ៊ុ សុផល ស្នងការរង​នគរបាល​ខេត្ត បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ដាក់បទបញ្ជា​ដាច់ខាត​ដល់​កងកម្លាំង ទាំងអស់​ត្រូវ​អនុវត្ត​បទ​បញ្ជា​ថ្នាក់លើ ម៉ឺងម៉ាត់​បំផុត ដើម្បី​ធានាបាន​គ្មាន​ការ​លួច​ឆ្លងដែន​ចូល​ដោយ​មិន​បាន​ធើ្វ​ច​ត្តា​ឡី​ស័ក​។​

​លោក​សង្កត់ធ្ងន់​ថា គ្រប់​បណ្តា​គោលដៅ ត្រូវ​យកចិត្ដទុកដាក់​រឹត​បន្តឹង និង​ល្បាត​ត្រួតពិនិត្យ ២៤​ម៉ោង លើ​២៤​ម៉ោង មិនឲ្យ​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​គេ​ស​វេស​មិន​ធ្វើ​ចត្តា​ឡីស័​ក​ដាច់​ខាត​នៅ​តាម​គោលដៅ​ដែល​ទទួលខុសត្រូវ​។ ពិសេស​រកឲ្យឃើញ​នូវ​មេខ្យល់​លួច​នាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​តាម​គ្រប់​រូបភាព ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​

​សូមបញ្ជាក់​ថា នៅថ្ងៃនេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់ខ្លួន​មេខ្យល់​ម្នាក់ ដែល​ធ្វើ​សកម្មភាព​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។​

​ក្រៅពី​ការចាប់ខ្លួន​មេខ្យល់​ម្នាក់​នេះ​ហើយ​នោះ កម្លាំង​នគរបាល​ក៏​បាន​រកឃើញ​ឃាត់ខ្លួន​ពលករ​២​នាក់​ផង​ដែរ ដែល​បាន​ចាញ់បោក​មេខ្យល់​ខាងលើ ហើយ​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្ដេចឪ តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ របស់​ក្រសួង​សុខាភិបាល​។​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ចាប់ផ្តើម​អនុវត្តន៍​វិធានការ​ច្បាប់​តាម «​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅ​តាម​ច្រក​ចេញចូល​» ឱ្យបាន​តឹងរឹង​បំផុត​ចំពោះ​អ្នក​ព្យាយាម​គេចវេស​ពី​ការធ្វើ​ចត្តា​ឡី​ស័ក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល និង​ក្រសួង​យុត្តិធម៌​ពិនិត្យឡើងវិញ ពី​កម្រិត​ពិន័យ​នៅក្នុង​អនុក្រឹត្យ​នេះ​ផងដែរ ព្រោះ​វា​នៅ​ទាប​ដែល​នាំ​ឱ្យ​បុគ្គល​ខ្លះ​មិន​ខ្លាចរអា​។​

​បទបញ្ជា និង​ការណែនាំ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ពលករ​ខ្មែរ​ឆ្លង​មកពី​ប្រទេស​ថៃ​មួយ​ចំនួន បាន​ព្យាយាម​គេចវេស​ពី​ការធ្វើ​ចត្តា​ឡី​ស័ក ដែល​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ការនាំ​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ