ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ៖ ការងារ​ហ្វឹកហ្វឺន បណ្តុះបណ្តាល បាន​ដើរតួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សមត្ថភាព រួមចំណែក​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ​

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ៖ ការងារ​ហ្វឹកហ្វឺន បណ្តុះបណ្តាល បាន​ដើរតួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សមត្ថភាព រួមចំណែក​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នាយទាហាន​សកម្ម​ជំនាន់​ទី​២១ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលា​នាយទាហាន​សកម្ម ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នាយទាហាន​ចំណុះ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ និង បណ្ដា​សេនានុព័ន្ធ អនុព័ន្ធ​យោធា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា មួយចំនួនទៀត កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ។​

​ក្នុង​សេចក្តីរាយការណ៍​របស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម បានឲ្យដឹងថា វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២១ មាន​សិក្ខាកាម​សរុប ១១៤​នាក់ ដោយ​វគ្គ​នេះ​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា «​ជំនាន់​តេជោ​ស្ថាបនិ​កសន្តិភាព​»​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សាលា​នាយទាហាន​សកម្ម និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រួម​សហការ​គ្នា​ដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការរៀបចំ​កែលម្អ​កម្មវិធីសិក្សា ខ្លឹមសារ​មេរៀន ធ្វើឱ្យ​វគ្គ​សិក្សា​រយៈពេល​៤​ឆ្នាំ​នៃ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​កងយោធពល​ខេមរភូមិន្ទ បាន​ដំណើរការ​ដោយ​ជោគជ័យ តាម​ផែនការ​កំណត់​។​

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន បាន​នឹង​កំពុង​អនុវត្ត​ផែនការ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ក្នុងនោះ​បាន​ផ្តល់​អាទិភាព​ដល់​វិស័យ​អប់រំ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស ការសិក្សា​មុខជំនាញ​វិជ្ជាជីវៈ​ដល់​មនុស្ស​ជំនាន់​ក្រោយ​។​

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ បន្តថា ក្នុង​ស្មារតី​នេះ កងយោធពល​ខេមរភូមិន្ទ​បាន​ផ្តោត​អាទិភាព​ដល់​ការបណ្តុះបណ្តាល​យោធិន​អាជីព ការកសាង​នាយទាហាន​វ័យក្មេង ការពង្រឹង​គុណភាព​ហ្វឹកហ្វឺន ការ​ធ្វើ​បច្ចុប្បន្ន​កម្ម និង​ជំរុញ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​ការពារ​ជាតិ ដែល​ជា​កត្តា​សំខាន់​បំផុត ក្នុង​ដំណើរការ​កសាង​និង​អភិវឌ្ឍ​កងទ័ព​កម្ពុជា​។​

​បើ​តាម​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ «​ការហ្វឹកហ្វឺន បណ្តុះបណ្តាល បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ រួមចំណែក​ដល់​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ និង​ធ្វើឱ្យ​វិស័យ​ការពារ​ជាតិ​កាន់តែ​រឹងមាំ​។ ដូច្នេះ​វគ្គ​ហ្វឹកហ្វឺន ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​រហូត​បញ្ចប់​វគ្គ​នាពេល​នេះ ពិតជា​បាន​ឆ្លើយតប​យ៉ាង​ប្រចក្ស​ទៅនឹង​ចរន្ត​នៃ​ការបង្កើន​សមត្ថភាព​ធ​ន​ធាន​មនុស្ស​របស់​ក​ង​ទ័ព​កម្ពុជា​»​។​

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទើប​បញ្ចប់​វគ្គ ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បី​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី និង​ការពារ​ប្រជាជន ហើយ​ក្នុង​តម្លៃ​ណាក៏ដោយ ត្រូវ​ចូលរួម​ការពារ​ឱ្យបាន​នូវ​សន្តិភាព ដែល​រក​បាន​មក​ដោយ​លំបាក ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌ និង​ចលនា​ជ្រុលនិយម​នានា ដែល​មាន​ចរិត​បំផ្លាញ​សន្តិភាព និង​បង្កើត​ចលាចល​ក្នុង​សង្គម​។​

​ជាមួយ​នោះ ត្រូវ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា លក្ខន្តិកៈ បទ​វិន័យ​ទូទៅ​របស់​កង​យោធពល​ខេមរភូមិន្ទ ច្បាប់​នានា​របស់​រដ្ឋ និង​ត្រូវមាន​សាមគ្គីភាព គោរព​គ្នា​ទៅវិញទៅមក រក្សា​ការសម្ងាត់​យោធា និង​មាន​ការទទួលខុសត្រូវ​ក្នុង​ការងារ​។​

​បន្ថែម​លើ​នេះ ត្រូវ​យក​ចំណេះដឹង​ដែល​បាន​ពី​ការសិក្សា និង​បទពិសោធន៍​៤​ឆ្នាំ​កន្លងមកនេះ ដើម្បី​ប្រែក្លាយ​ទៅ​ការអនុវត្ត​ជាក់ស្ដែង និង​ត្រូវ​ចេះ​រៀនសូត្រ​ពី​រៀមច្បង សិក្សា​យក​បទពិសោធន៍​ការងារ ក្តាប់ជាប់​ភូមិសាស្ត្រ​ជាក់ស្តែង ដើម្បី​ឆ្លុះបញ្ចាំង​ជាមួយ​ទ្រឹស្តី​ដែល​បាន​រៀនសូត្រ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យបាន​ជោគជ័យ​ក្នុង​ការបំពេញ​ភារកិច្ច​ដែល​អង្គភាព​ប្រគល់ឱ្យ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន បន្ត​ចូលរួម​សហការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រៀម​ការចាក់​វ៉ាក់សាំង​ដែល​នឹង​មកដល់​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ