ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត​សៀមរាប ចាត់ទុក​ការ​ធ្វើ​ស្រែ​សង្គម​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ជា​គំរូ​ដ៍​ល្អ​ដល់​ក្រុង ស្រុក​ដទៃ !

​អភិបាលខេត្ត​សៀមរាប ចាត់ទុក​ការ​ធ្វើ​ស្រែ​សង្គម​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ជា​គំរូ​ដ៍​ល្អ​ដល់​ក្រុង ស្រុក​ដទៃ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ចែក​អង្ករ​ចំនួន ៥០​តោន ដែល​ផ្តើម​ចេញពី​ការ​ធ្វើ​ស្រែ​សង្គម​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ជូន​ដល់​បងប្អូន​គ្រួសារ​(​ក្រ​១.​ក្រ​២ ) និង ប្រជា​ការពារ​ភូមិ សរុប​ចំនួន ២ ៦៦៨​គ្រួសារ មកពី​៦​ឃុំ​ក្នុងស្រុក ដែល​ជួប​ការខ្វះខាត​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​

​លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បានឲ្យដឹងថា អង្ករ​សម្រាប់​ធ្វើ​ការចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ (​ក្រ​១ និង​ក្រ​២) និង​ប្រជា​ការពារ​ទូទាំង​ស្រុក​បន្ទាយស្រី​នៅពេលនេះ គឺ​បានមកពី​ការបង្ករ​បង្កើន​ផល​លើ​ផ្ទៃដី​ស្រែ​ចំនួន​៤០​ហិកតា ដែល​រដ្ឋបាល​ស្រុក​បាន​ជួល​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ដាក់ ហៅ​ថា​ស្រែ​សង្គម​។ ការជួល​ដី​ស្រែ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខាងលើ រដ្ឋបាល​ស្រុក​បាន​ឱ្យ​ថ្លៃ​ឈ្នូល​ដល់​ម្ចាស់​ស្រែ ក្នុង​មួយ​គ្រួសារ ៣ ទៅ​៤​កា​រ៉ុង​ស្រូវ ទៅតាម​ទំហំ​ដី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មាន​។ ក្រោយ​ពី​បង្កបង្កើន​ក្នុង​រដូវវស្សា រដ្ឋបាល​ស្រុក​បាន​ប្រមូល​ផល​លើ​ផ្ទៃដី​៤០​ហិកតា ទទួលបាន​ផល​ស្រូវ​ចំនួន​៨០​តោន រួច​យកមក​កិន​ជា​អង្ករ​បាន​ចំនួន​៤៣​តោន សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ (​ក្រ​១ ក្រ​២ និង ប្រជា​ការពារ​) សរុប​ទាំងអស់ ទូទាំង​ស្រុក​បន្ទាយស្រី​មាន​ចំនួន​២ ៦៦៨​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ចំនួន​២០​គីឡូក្រាម ។ ក្នុងនោះដែរ​ក៏​មាន​បងប្អូន​សប្បុរស​ជន និង​ក្រុមហ៊ុន ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​មង​ប្អូន​ផងដែរ ។​

​ឯកឧត្តម ទៀ សីហា ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​ភាព​ដឹកនាំ​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ដែល​មាន​លោក ឃឹម ហ្វីណង់ ជា​អភិបាលស្រុក ក្នុង​ការដឹកនាំ​ច្នៃប្រឌិត លើ​ការ​ទ្រទ្រង់​ជីវភាព​របស់​ប្រជា ពលរដ្ឋ​ក្នុងស្រុក​របស់​ខ្លួន ក្រោយពេល​វិស័យ​ទេសចរណ៍​មាន​ការធ្លាក់ចុះ ដោយ​រង​ផល​ប៉ះពាល់​ពី​ជម្ងឺ​កូ​វិដ​១៩ ។ ឯកឧត្តម បាន​បន្តទៀតថា ការចែក​អង្ករ​ដែល​បានមក​ពី​ការ​ធ្វើ​ស្រែ​សង្គម​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​(​ក្រ​១ ក្រ​២ និង​ប្រជា​ការពារ​ភូមិ​) ទូទាំង​ស្រុក​បន្ទាយស្រី​ទាំង​២ ៦៦៨​គ្រួសារ​នេះ ដោយសារតែ​ការ​រាត្បា​តនៃ​ជំងឺ​កូវី​ដ​១៩ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការរង​ផលប៉ះពាល់​ជា​ច្រើន សំខាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ កាន់តែ​ជួប​ការលំបាក​ខ្លាំង ។ ដោយ​កត្តា​នេះ​ហើយ រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​សហការ​ជាមួយ​សប្បុរសជន អង្គការ​ដៃគូ និង​ប្រជាពលរដ្ឋ​បានរួម​គ្នា​ធ្វើ​ស្រែ​សង្គម ដើម្បី​យក​អង្ករ​មក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ស្រុក​របស់​ខ្លួន ហើយ​ទាំងនេះ​គឺជា​សកម្មភាព​នេះ ជា​គំរូ​មួយ​ដ៍​ល្អ និង ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​នៅពេល​ដែល​ពួកគាត់​មាន​តម្រូវការ​ខ្លាំង ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយស្រី​ទាំងមូល ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ ក៏​ត្រូវមាន ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ គឺ​ត្រូវ​អនុវត្ត​ទៅ​តាម​ការណែនាំ និង វិធានការ​ការពារ របស់ ក្រសួង​សុខាភិបាល​ឲ្យបាន​ត្រឹមត្រូវ ពីព្រោះថា (​មេ​រោគកូ​វិដ​វាមិន​ភ្លេច​យើង​ទេ មាន​តែ​យើង​ទេ​ភ្លេចកូ​វិដ ) ។​

​ឯកឧត្តម​ក៏បាន ធ្វើការ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង កងកម្លាំង​ទាំងអស់ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់​ប្រជាពលរដ្ឋ​នៅ ក្នុង​មូលដ្ឋាន​ខ្លួន អំពី​ជំងឺ​១៩ ដែល​កំពុង​បំលែងខ្លួន​ភាព​សាហាវ​ជាង​មុន ជាសំខាន់​ចំពោះ​បងប្អូន​ពលករ ដែល​បាន​វិល​ត្រឡប់​មកពី​ក្រៅ​ប្រទេស​ដោយ​លួចលាក់ មិន​ចូល​ខ្លួន​ធ្វើ​ចត្តា​ឡី​ស័ក មក​ដល់​មូលដ្ឋាន គឺ​ត្រូវមាន​វិធានការ​បន្ទាន់ ធ្វើការ​ចាប់ បញ្ជូន​មក​កាន់​មណ្ឌល​ចត្តា​ឡី​ស័ក ព្រមទាំង​ស្វែងរក​មេខ្យល់​ដែល​នាំ​ពលករ​គេចវេស​ពី​ការធ្វើ​ចត្តា​ឡី​ស័ក យកមក​ធ្វើការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ដើម្បី​បង្កា​កុំឲ្យ​មាន​ការឆ្លង​រីករាល​ដាលជា​សហគមន៍​៕

Filed in: ព័ត៌មានជាតិ