ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្តាប់បាន​មុខសញ្ញា​បាញ់​សម្លាប់​មនុស្ស​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សូម​បន្ត​អំពាវនាវ​ជា​លើកចុងក្រោយ ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជា​មួយ​ជនដៃដល់​ចេញមុខ​សារភាព

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្តាប់បាន​មុខសញ្ញា​បាញ់​សម្លាប់​មនុស្ស​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សូម​បន្ត​អំពាវនាវ​ជា​លើកចុងក្រោយ ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជា​មួយ​ជនដៃដល់​ចេញមុខ​សារភាព
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានប្រកាសថា ខ្លួន​ក្តាប់បាន​មុខសញ្ញា​បាញ់​សម្លាប់​មនុស្ស​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បណ្តើរៗ ហើយ​សូម​បន្ត​អំពាវនាវ​ជា​លើកចុងក្រោយ ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព ជាមួយ​ជនដៃដល់​ចេញមុខ​សារភាព នោះ​នឹង​ទទួល​បាន​ការ​សម្រាល​ទោស​ពី​ច្បាប់​។​

​សូមបញ្ជាក់​ថា អំពើ​បាញ់ប្រហារ​ដ៏​សាហាវ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅមុខ​ហាង​លក់​ទូរស័ព្ទ​ពន្លក​ថ្មី ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាលឲ្យ​មនុស្ស​២​នាក់ បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ដោយ​យោង​ទៅលើ​ឃ្លីប​វីដេអូ ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម សមត្ថកិច្ច​ក្តាប់បាន​មុខសញ្ញា​បណ្តើរៗ​ហើយ ក្នុង​នោះ​ឃើញ​ថា មានតែ​ជនល្មើស​ដៃដល់​ម្នាក់​គត់​ដែល​ឃោរឃៅ មិន​អាច​លើកលែង​បាន រីឯ​បក្ខពួក​ផ្សេងទៀត​មាន​ការពាក់ព័ន្ធ​ស្រាល ហើយ​ម្ចាស់កាំំ​ភ្លើង ក៏​ឃើញ​ថា​មិនបាន​ចូលរួម​វាយតប់​ជាមួយ​គេ និង​បាន​ព្យាយាម​រារាំង​ជនដៃដល់ មក​ទាញ​ដណ្តើម​កាំភ្លើង​ផងដែរ​។​

​ដូច្នេះ​ដើម្បី​ចៀសវាង​ការផ្តន្ទាទោស​ធ្ងន់ធ្ងរ សមត្ថកិច្ច​សូម​អំពាវនាវ​ជា​លើកចុងក្រោយ ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជា​មួយ​ជនដៃដល់ សូម​ចេញមុខ​សារភាព នោះ​នឹង​ទទួល​បាន​ការ សម្រាល​ទោស​ពី​ច្បាប់​។​

​ចំពោះ​សាធារណជន​ទាំងឡាយណា ដែល​បាន​ឃើញ​ឬ​ស្គាល់ ឬ​មាន​ដំណឹង​របស់​ជនសង្ស័យ សូម​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ទូរស័ព្ទ​លេខ​៖
– 012 383 383
– 012 66 77 98
– 017 81 81 71 ឬ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន​។​

​ករណី​បាញ់ប្រហារ​នេះ បណ្តាលឲ្យ​ជនរងគ្រោះ​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។ ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សៀក លីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ស្លាប់​នៅ​ពេទ្យ​លោកសង្ឃ​) និង​ឈ្មោះ សុខ ស៉ី​ដេត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ស្លាប់​នៅ​ពេទ្យ លោកសង្ឃ​)​។ ចំណែក​ឈ្មោះ បូ រ៉ា​ភី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ របួសធ្ងន់​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​រុស្ស៉ី​។​

​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបញ្ជាក់​ថា តាម​ការបំភ្លឺ​របស់​ឈ្មោះ ឈី​វ ហៃ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ផ្លែឈើ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ប្តី​របស់​គាត់​ឈ្មោះ អាត់ ផា អាយុ​៣៣​ឆ្នាំ បាន​បើករថយន្ត​មក​ឈប់​មុខ​ផ្ទះ​បំណង​យក​កូន​ទៅ​ពេទ្យ លុះ​ឈប់​បាន​បន្តិច​ក៏​មាន​ម៉ូតូ​កង់​បី​មួយគ្រឿង ពណ៌​ស បើក​មក​ទល់មុខ​ឡាន ហើយ​ស៉ី​ផ្លេ​ពីរ​បី​ដង​ឲ្យ​ប្តី​គាត់ បើកឡាន​គេចចេញ ហើយ​ប្តី​គាត់​បាន​និយាយថា គាត់​អែប​ខាង​ហើយ បង​ឯង​បើក​គេច​ទៅ​ខាង​ណោះ​ទៅ បន្ទាប់មក​ក៏​មាន​ទំនាស់​គ្នា រួច​ក៏​បែក​គ្នា​ទៅ​។​

​មួយសន្ទុះ​ក្រោយមក​ជន​បង្ក​បាន​បើក​កង់​បី​ត្រឡប់មកវិញ ដោយ​មាន​បក្ខពួក​មក​ជាមួយ​ផង​រួម​នឹង​ម៉ូតូ​២​គ្រឿង (​មិនដឹង​ចំនួន​មនុស្ស​) បាន​បង្ក​ទំនាស់​ម្តងទៀត​រហូតដល់​មាន​ការប្រតាយប្រតប់​គ្នា ឈាន​ដល់​ការបាញ់ប្រហារ​គ្នា​តែ​ម្តង ដោយឡែក​ប្តី​របស់​គាត់​បាន​គេច​ចេញ​ពី​កន្លែងកើតហេតុ​៕

Filed in: ព័ត៌មានជាតិ