ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ប៉ៃលិន នាំយក​ស្បៀងអាហារ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ជូន​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩

អភិបាលខេត្ត​ប៉ៃលិន នាំយក​ស្បៀងអាហារ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ជូន​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ត្រួតពិនិត្យ និង​នាំ​យក​ស្បៀងអាហារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ឧបត្ថម្ភ ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​តាម​គោលដៅ​នានា តាម​បណ្តោយ​ខ្សែរ​បន្ទាត់ ព្រំដែន រវាង​ខេត្ត ប៉ៃលិន និង​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ក្នុង​បេសកម្ម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ពី​ក្រៅ ប្រទេស ជា​ពិសេស​ប្រទេស​ថៃ ដែល​កំពុង​ផ្ទុះ​ការចម្លង​ជម្ងឺ​កូវី​ដ​-១៩​ចូល​ក្នុង​សហគមន៍ ។

​ក្នុងឱកាស​នោះ លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​កងកម្លាំង​ទាំងអស់ ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេរ តែង​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​ទាំងអស់ ដែល​នៅពេលនេះ សម្តេច​បាន​ស្នើ​អោយ កងកម្លាំង​ត្រូវ​រួមគ្នា​បំពេញ​តួនាទី ភារកិច្ច​ឱ្យបាន​ល្អ មាន​សាមគ្គិភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ​ដើម្បី​រួម​គ្នា​ទប់ស្កាត់​កុំឱ្យ​វីរុស​កូវី​ដ​១៩​ឆ្លង​ចូល​ក្នុង​សហគម​ន៌​បាន ហើយ​ក្នុង​ពេល​បំពេញ​ភារកិច្ច​ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស់ លាងដៃ​នឹង​ជែល​ឬ​អាកុល​ជាប្រចាំ ។ បន្ថែម​ពីលើ​នេះ ការពង្រឹង​សមត្ថកិច្ច​និង​រក្សា​សន្តិសុខ​តាម​ព្រំដែន គឺជា​ការអនុវត្ត​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យ​បណ្តា​ខេត្ត​ដែល​មាន​ព្រំដែន ជាប់​នឹង​ប្រទេសជិតខាង ត្រូវមាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ពលករ​ខ្មែរ​ចំណាកស្រុក ជាពិសេស​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​។​

​ក្នុងនាម​លោក​ជំទាវ មាន​បាន​ជំរុញ​ដល់​កម្លាំង​ទាំង​៣​ប្រភេទ ទាំងអស់ និង​មន្ត្រី​ប្រចាំការ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​និង​ច្រករបៀង​នានា ត្រូវធ្វើ​យ៉ាងណា​ខិតខំ​តាមដាន​រាល់​សភាពការណ៍ នៃ​ការ​ឆ្លងដែន​របស់​ពល​ករ​ខ្មែរ និង​ត្រូវ​ប្រចាំការ ២៤​ម៉​/២៤​ម៉ តាម​គោលដៅ​ដែល​ខ្លួន​ទទួលខុសត្រូវ ព្រមទាំង​ពង្រឹង​និង​ទប់ស្កាត់​ឱ្យបាន​តឹងរឹង​ចំពោះ​ការ​លួច​ឆ្លងដែន​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​ហើយ​បើ​ក្នុង​ករណី​មាន​ការសង្ស័យ​ទៅលើ​រថយន្ត​ដឹកទំនិញ​ណាមួយ ដែល​ឆ្លងកាត់​តាម​ច្រក ត្រូវតែ​ត្រួតពិនិត្យ​និង​ធ្វើ​ការឆែកឆេរ​ជាដាច់ខាត ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ដោយ​មិន​បាន​ធ្វើ​ចត្តា​ឡី​ស័ក ពិសេស​សូម​ពន្យល់​ណែនាំ ដល់​បងប្អូន​ពលករ​ដែល​ឆ្លង​មក អោយបាន​យល់​ថា ការធ្វើ​ចត្តា​ឡី​ស័ក មិនមែន​ជា​ការ​ឃុំឃាំង បំបិទ​សិទ្ធ​សេរីភាព​នោះទេ គឺជា​ការ​ធ្វើ​តេស្ត​ឬ​តាមដាន​សុខភាព ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​អោយ​ប្រាកដថា វិជ្ជមាន​ឬ​អវិជ្ជមាន​នៃ​វិរុស​កូវី​ដ​១៩ ដែល​ជា​ការទប់ស្កាត់​កុំអោយ​ឆ្លង​ចូល​ក្នុង​សហគមន៍ ។​

​សូមបញ្ជាក់​ថា​៖​ស្បៀង​អាហារ​ដែល​កងកម្លាំង​ការពារទទួលបាន​ក្នុង​មួយ​គោលដៅ​រួម​មាន​៖
១. អង្ករ​
២. មី​
៣. ត្រីខ​
៤. ទឹក​សុទ្ធ
៥. ម៉ាស់​
៦. ជែល​លាងដៃ​
៧. ត្រីងៀត​
៨. សាច់ក្រក​
៩. ផ្អក​១
១០. ទឹកស៊ីអ៊ីវ​១​យូរ​
១១. និង​ថវិកា​មួយចំនួន​ផង​ដែរ​ ៕

Filed in: ព័ត៌មានជាតិ