ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ដែល​ពិធី​នេះ​ស្ថិត​នៅក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន​

​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ដែល​ពិធី​នេះ​ស្ថិត​នៅក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​អង្គារ ០៥​កើត ខែ​ផល្គុន ឆ្នាំជូត​ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​កុម្ភ​: អគ្គនាយកដ្ឋាន​កសិកម្ម​បាន​រៀបចំ​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​មាន ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ជា​ថ្នាក់ ដឹកនាំ​ក្រសួង ឯកឧត្តម លោកជំទាវ​ទីប្រឹក្សា​ក្រសួង លោក​ប្រធាន អនុប្រធាន​អង្គភាព​ក្រោម​ឱវាទ លោកជំទាវ លោក​ឧកញ៉ា​តំណាង​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ភ្ញៀវ​ជាតិ អន្តរជាតិ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត និង​មន្ត្រីក្រោមឱវាទ​ក្រសួង​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​ប្រកបដោយ​វិជ្ជាជីវ និង​មាន​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់​ក្នុង​ការអនុវត្ត​តួនាទី​របស់​ខ្លួន សម្រេច​ទទួលបាន​លទ្ធ​ផល​គួរ​ជាទី​មោទន ដូចដែល​យើង​បាន​ជ្រាប​តាមរយ​:​របាយការណ៍​របស់​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មុន​នេះ​បន្តិច ហើយ​សមិទ្ធផល​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ឆន្ទ​:​មោះមុត​ក្នុង​ការដឹកនាំ គ្រប់គ្រង សាមគ្គី​ផ្ទៃក្នុង និង​សហការ​អនុវត្ត​គោលនយោបាយ ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ២០១៩-២០២៣ សមស្រប​តាម​បរិបទ​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ ការប្រកួតប្រជែង​ទីផ្សារ បរិយាប័​ន និង​ការប្រែប្រួល​អាកាសធាតុ​។

​ជាក់ស្តែង ក្នុង​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​កសិកម្ម​សម្រេ​ចទទួល​បាន​ស​មិទ្ធ​ផល​ធំៗ​មួយចំនួន​ជា​អាទិ៍​៖
– ការចុះ​ពិធីសារ​ស្តីអំពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ ចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​”​។
– ការចុះ MoU ជាមួយ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​កូរ៉េ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​”​។
– ការចុះ MoU ជាមួយ​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ (SDC) ស្តីអំពី “​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា​ដំណាក់កាល​ទី​៣ (CHAIN Phase III)”​។
– ការអនុវត្ត​គម្រោង​ស្តីអំពី “​ការលើកកម្ពស់​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្វាយ​សម្រាប់​ការនាំចេញ​” ដែល​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។
– ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ស្រូវ​សរីរាង្គ រវាង​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​៤ ជាមួយ​សហគមន៍​កសិកម្ម​ចំនួន​៥០ សហគមន៍​។
– ការចុះ MoU ជាមួយ​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រូ​ត​អេ​ន វេជី​ថេប៊​ល ឯ​.​ក ដើម្បី​ធ្វើ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) និង​ការចុះ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រូ​ត​អេ​ន វេជី​ថេប៊​ល ឯ​.​ក ជាមួយ​តំណាង​ក្រុមហ៊ុន តំណាង​សមាគម​សណ្ឋាគារ សមាគម​ចុងភៅ សមាគម​ភោជនីយដ្ឋាន សហព័ន្ធ​ទេសចរណ៍ ក្រុមហ៊ុន ភូមិ​កសិកម្ម​ធម្មជាតិ​ស្តីអំពី “​ការលើកទឹកចិត្ត​បរិភោគ និង​ប្រើប្រាស់​បន្លែ​សុវត្ថិភាព​”​។ -​ការចុះ​កិច្ចសន្យា​ចំនួន ១៦ និង MoU ចំនួន ០២ ស្តីអំពី “​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព ដំឡូង មី ផ្លែស្វាយ ផ្លែ​ឱ​ឡឹ​កសាច់​លឿង និង​មាន់​សាច់​”​។​
– កំពុង​ចរចា​ជាមួយ​ប្រទេស​វៀតណាម​អំពី SPS ដើម្បី​នាំចេញ​ផ្លែ​ក្រូចថ្លុង មៀន និង​ខ្នុរ​។
– ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​បាន ១០០% ក្រោយពេល​រងគ្រោះ​ដោយ​ទឹកជំនន់​។ – បាន​ផ្តល់​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ សម្រាប់​នាំចេញ​កសិផល​ក្នុង​បរិមាណ​សរុប ៤ ៨៧៣ ៤៦១​តោន​ទៅ​កាន់ ៤៧​ប្រទេស (​ដំឡូង មី​ក្រៀម ១,៥២​លាន​ត -​ដំឡូង​មី​ស្រស់ ៧២៣ ៥៩០​ត -​ស្រូវ ៦៨៥ ៨២៥​ត -​ចេកអំបូង​លឿង​ស្រស់ ៣៣៣ ១៤៣​ត -​គ្រាប់ស្វាយចន្ទី ២១៨ ៩៨១​ត -​ពោត ១៩៤ ៦២៥​ត និង​ស្វាយ​ស្រស់ ៩៧ ៦២៨​ត​)​។
– ការ នាំចេញ​អង្ករ ៦៩០ ៨២៩​ត និង​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ ២ ២០៨ ១២៦​ត ដែល​គិត​ជា​ទឹក ប្រាក់​សម្រាប់​ការនាំ​ចេញ​កសិផល​ទាំង​អស់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​។
​ព្រម​ជាមួយ​សមិទ្ធផល​នេះ យើង​ក៏​ព្រម​ទទួលយក​នូវ​រាល់​បញ្ហា​ចំបងៗ​មួយចំនួន​ដែល​កើតមាន​ក្នុង​ពេល​អនុវត្ត​គោល នយោបាយ​ជាក់ស្តែង ដែល​តម្រូវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ត្រូវ​តម្រង់ ឬ​កំណត់​ទិសដៅ ផ្តល់​ការគាំទ្រ និង​កិច្ច​សហការ​ឲ្យបាន​កា​ន់តែ​ស៊ីជម្រៅ ពេញលេញ ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​ខិតខំ​រិះរក​វិធានការ​ថ្មីៗ​ថែម​ទៀត ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ដំណាំ ធានា​ដល់​ការ​ផ្គត់​ផ្គង រួម​ទាំង​គុណភាព អនាម័យ និង​សុវត្ថិភាព​ស្រប​តាម​ស្តង់ដា​ទីផ្សារ និង​និន្នាការ​នៃ​ការបរិភោគ​បន្លែ ផ្លែឈើ​សុ​វត្តិភាព និង​ទីផ្សារ​នាំចេញ​ដែល​មាន​ការកើនឡើង​រៀងរាល់ឆ្នាំ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់ថា សមិទ្ធផល​សំខាន់ៗ​ដែល​អគ្គនាយកដ្ឋាន​ស​ម្រេច​បាន​គឺ​ដោយសារ​ឯកឧត្តម លោកជំទាវ មន្ត្រីក្រោមឱវាទ អន្តរក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ដែល​បាន​ជួយ​គាំទ្រ និង​ផ្តល់​កិច្ច​សហការ​បាន​យ៉ាង​ល្អ ធ្វើឱ្យ​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់ ការផ្សព្វផ្សាយ និង​អនុវត្ត​បច្ចេកទេស​កសិកម្ម​ថ្មីៗ កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។

​ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆ​ន្ទ​: និង​ឧត្តមគតិ​នេះ ហើយ​លោក​សង្ឃឹម​និង​ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ក្នុង​ឆ្នាំ​២០២១​។

​ក្នុង​គោលដៅ​បន្ត​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​ការរីកចម្រើន មាន​ឧត្តមភាព​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ប្រកបដោយ​និរន្តរភាព និង​ន​វា​នុវត្តនោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​យក​ឱកាស​នេះ ក្រើនរំឭក​បន្ថែមទៀត​នូវ​អនុសាសន៍​ចាស់ និង​ផ្ដល់​គំនិត​ថ្មីៗ​បន្ថែម​មួយចំនួន​ទៀត ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​អគ្គនាយកដ្ឋាន​កសិកម្ម​ទាំងមូល និង​មន្ទីរ​យកទៅ​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២១ ជាអាទិ៍ ៖ ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត ការត្រួតពិនិត្យ​គុណភាព​ពូជ​ដំណាំ និង​ធាតុ​ចូល​កសិកម្ម ប្រើប្រាស់​ដី ការអនុវត្ត​កសិកម្ម​ល្អ និង​ស្តង់ដា​កសិកម្មសរីរាង្គ សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ដំណាំ បន្សុទ្ធ និង​ពង្រីក​ពូជ​ដែល​មាន​គុណភាព​ល្អ ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ មាន​តម្លៃ​ទីផ្សារ ត្រូវធ្វើ​ទំនើបកម្ម​កសិដ្ឋាន ស្ថានីយ​ពិសោធន៍​ស្រាវជ្រាវ និង​មណ្ឌល​អភិវឌ្ឍន៍​កសិកម្ម និង​ផលិត​ពូជ ផ្ទេរ​បច្ចេកវិទ្យា​កសិកម្ម​ទំនើប ធ្វើ​ពិពិធ​កម្ម​ដំណាំ​សាក​វប្បកម្ម ពង្រីក​ទីផ្សារ​ប្រមូលផ្តុំ បោះ​ដុំ និង​ចែកចាយ​នៅតាម​សហគមន៍​កសិកម្ម ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង ដឹកនាំ​អាជីវកម្ម ធុរកិច្ច​កសិកម្ម អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​កិច្ចសហការ​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹង និង​ពង្រីក​សមត្ថភាព មន្ទីរពិសោធន៍​ជាតិ​កសិកម្ម ពូជ ជី ថ្នាំ​កសិកម្ម គុណភាព​ដី​។ គ្រប់គ្រង​ធនធាន​ដី​កសិកម្ម វាយ​តម្លៃ​គុណភាព​ដី កំណត់​តំបន់​ដាំ​ដុះ ជំរុញ​ការចុះបញ្ជី​ពូជ​ដំណាំ និង​ចងក្រង​បញ្ជី​ប្រភេទ​ពូជ​ដំណាំ ពង្រឹង​វិធានការ​ត្រួតពិនិត្យ SPS តាមរយៈ​ការតាមដាន​វាយតម្លៃ និង​ការអន្តរាគមន៍​កម្ចាត់​សមាសភាព​ចង្រៃ​លើ​ដំណាំ ការត្រួត ពិនិត្យ​និង​ចុះបញ្ជី​កសិដ្ឋាន ការអនុវត្ត​កសិកម្ម​ល្អ ពង្រឹង​យន្តការ​ទប់ស្កាត់​ការឆ្លង​រាលដាល​សមាសភាព​ចង្រៃ ។​ល​។​

Filed in: ព័ត៌មានជាតិ