ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បាត់ដំបង​

ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅរដ្ឋបាល​ខេត្ត​បាត់ដំបង មានប្រារព្ធពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ថ្មី ដោយ​លោក ព្រួញ រិទ្ធ​ថា ត្រូវបានតែងតាំង​ជំនួស​លោក ចាន់ សំបូរ ដែល​ត្រូវបាន​ផ្លាស់​ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ស៊ុយ សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងនាម​តំណាង​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង​-​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​ជាច្រើន​នាក់​។​

លោក ព្រួញ រិទ្ធ​ថា ប្រធាន​មន្ទីរ​ថ្មី​ដែល​ទើប​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី បាន​ឡើង​ប្តេជ្ញា​ចិត្ត​នៅ​ចំ​ពី​មុខ​គណៈអធិបតី​ក្នុង​អង្គពិធី​ទាំងមូល​ថា នឹង​ខិតខំ​បន្ត​ភារកិច្ច និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​រដ្ឋបាលខេត្ត ដើម្បី​ចូលរួម​បម្រើ​ការងារ​ជំនាញ​របស់​ខ្លួន និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

លោក ងួន រតនៈ បាន​អបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ការតែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នា​ពេល​នេះ និង​សូម​ផ្តាំផ្ញើ​ថា​ក្នុងនាម​ជា​អ្នក​បន្តវេន​សំខាន់​ត្រូវមាន​សាមគ្គីភាព​ល្អ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឲ្យបាន​ល្អ ដើម្បី​ធ្វើការ​ជាមួយគ្នា ពិសេស​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​ផង​ដែរ​។​

លោក ស៊ុយ សាន បាន​ថ្លែងថា លោក ព្រួញ រិទ្ធ​ថា មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែល​ធ្លាប់​មាន​ស្នាដៃ​ល្អ សីលធម៌ គុណធម៌ មាន​សមត្ថភាព និង​អាច​ធ្វើការ​បន្តវេន​បាន​ល្អ​ទៅ​ថ្ងៃមុខ​។​

លោក ស៊ុយ សាន បាន​ផ្តាំផ្ញើ​ដល់​អង្គពិធី​ថា «​យើង​មាន​ការងារ​ជាច្រើន​ទៀត ដែល​យើងទាំងអស់គ្នា​ត្រូវ​បន្ត​ធ្វើ​ដើម្បី​បំរើ​ទាំង​ការងារ​ជំនាញ និង​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​»​ ​៕

Filed in: ព័ត៌មានជាតិ