ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​គណៈប្រតិភូ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​រំលែក​មរណ​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ លោក​វរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​គណៈប្រតិភូ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​រំលែក​មរណ​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ លោក​វរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​មាឃ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈប្រតិភូ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព លោក សេង ឈៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​។​

​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ បាន​សម្តែង​នូវ​ស​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត និង​មាន​ការសោកស្តាយ​យ៉ាង​ក្រៃលែង ចំពោះ​ការបាត់បង់​នូវ​នាយ​អាវុធហត្ថ​ដ៏​សំខាន់​មួយរូប គឺ​លោក​វរសេនីយ៍ឯក សេង ឈាង មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​ទទួល​អនិច្ចកម្ម ដោយ​រោគ​គាំងបេះដូង នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

​ការបាត់បង់​នេះ គឺជា​ការបាត់បង់​នូវ​នាយ​អាវុធហត្ថ​ដ៏​សកម្ម​មួយរូប ដែល​ជា​ធនធាន​ដ៏​សំខាន់ ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍ របស់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​
​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​និង​សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​នៃ​សព​សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ