ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​គ្រឿងញៀន​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​គ្រឿងញៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ កាលពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ឃ្មុំ តាពូង រូង​ជ្រៃ ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​និង​វត្ថុតាង​ជាក់ស្តែង​។​

​ជនសង្ស័យ​ឈ្មោះ ៖ ទី​១-​សេន សម្បត្តិ ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ទី​២-​ឈ្មោះ នុន សាម៉ុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទាំងពី​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១១​កញ្ចប់ ទម្ងន់​៤.៩៥​ក្រាម អំពូល​ទែ​ម៉ូ​ម៉ែត្រ​២ ដែកកេះ​២ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​និង​សម្ភារៈ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​ធ្វើ​ការសាកសួរ​និង​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី ៕

 

Filed in: ព័ត៌មានជាតិ