ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ណែនាំ​មន្ត្រី​ឲ្យ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិ​ចិន

លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ណែនាំ​មន្ត្រី​ឲ្យ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិ​ចិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​យកចិត្តទុកដាក់​ចូលរួ​ម​ផ្សព្វផ្សាយ លើ​បញ្ហា​អគ្គីភ័យ​,, ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ចរាចរ​, ការងារ​ចុះ​ល្បាត​តាម​មូលដ្ឋាន​, បញ្ហា​រក្សា​អនាម័យ និង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិ​ចិន​។​

​ការណែនាំ ក៏​ដូច​ជា​ការ​ក្រើនរំលឹក​ចំពោះ​មន្ត្រី ពី​សំណាក់​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ធ្វើឡើង​នៅពេល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ជាច្រើនរូប ដោយ​បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត ផងដែរ ស្ថិត​នៅ​សាលាខណ្ឌ​ឫស្សីកែវ នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

​លោក ជា ពិសី បាន​លើកឡើង​ថា បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិ​ចិន​នេះ រួមមាន​៖
*​បញ្ហា​អគ្គីភ័យ ដែល​អាច​នឹង​កើតមានឡើង​ជា​យថាហេតុ​។​
*​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ចរាចរ​។​
*​ការងារ​ចុះ​ល្បាត​តាម​មូលដ្ឋាន​។​
*​បញ្ហា​អនាម័យ និង​ការបង្ការ ទប់ស្កាត់​ជំងឺ​កូវី​ដ ១៩​។​
*​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត ដែល​ត្រូវ​យកទៅ​អនុវត្ត​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ