ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​បន្ត​ដឹកនាំ​កម្លាំង​ដើរល្បាត​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សេរី​សោភ័ណ្ឌ​!

លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​បន្ត​ដឹកនាំ​កម្លាំង​ដើរល្បាត​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សេរី​សោភ័ណ្ឌ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ ខែ​កុម្ភៈ ឆ្នាំ​២០២១
​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ដើរល្បាត ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​នៅក្នុង​ពេល​រដូវ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន នឹង​វៀតណាម ។​

​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បន្ត​ដឹកនាំ​កម្លាំង​ផ្ទាល់ ចេញ​ប្រតិបត្តិការ ល្បាត​ចល័ត​នៅ​តាម​គោលដៅ ក្នុង​គោលបំណង បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​សែន​មើល​ធូប​ទៀន​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​អគ្គិភ័យ​កើតឡើង​ជា​យថាហេតុ​នឹង ហាម​ជា​ដាច់​ខាត់​ដុត​ផាវ​និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​នឹង​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត បន្ត​ដឹកនាំ​កម្លាំង​ដើរល្បាត​ដើម្បី​ពុក​គាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ នឹង​រក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​ក្នុងនោះ​លោក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការការពារ​ប្រឆាំង​ជំងឺ​កូវី​ដ​_១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។​

Filed in: ព័ត៌មានជាតិ