ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ករណី​លួច​ទ្រព្យ (​កាបូប​ស្ពាយ​)

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ករណី​លួច​ទ្រព្យ (​កាបូប​ស្ពាយ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ០៧:៣៨ នាទី នៅ​ចំណុច​ក្រុមទី ០១ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច (​យក​ទ្រព្យសម្បត្តិ​) ០១ ករណី​នឹង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ។​

1-​ឈ្មោះ វ៉ា យ៉ុង ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០១ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ។​
2-​ឈ្មោះ សុខ ផល្លា ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០១ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣:៤០​នាទី នៅ​ចំណុច​ក្នុង​ផ្សារ​បន្លែ​ភូ​ពុយ ស្ថិតក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ ឈ្មោះ សុខ ផល្លា បានធ្វើ​សកម្មភាព​ទិញ​ចេក របស់​ជនរងគ្រោះ​ឈ្មោះ កាន់ កុឡាប ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង​ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ នៅពេល​ដែល​កំពុង​ទិញ​ចេក​នោះ ជនសង្ស័យ​បាន​អោយ​ជនរងគ្រោះ​ច្រក​ចេក​អោយ​ខ្លួន ដោយ​ឃើញ​ជនរងគ្រោះ​កំពុងតែ​ច្រក​ចេក​នោះ ជនសង្ស័យ​ក៏​បាន​លួច​យក​កាបូបស្ពាយ​ដែល​ជនរងគ្រោះ​ទុក​នៅ​ខាងក្រោយ​ខ្នង​រួច​ដើរ​ចេញ​គេចខ្លួន​ឡើង​ជិះ​ម៉ូតូ​ជា​មួយ​ជនសង្ស័យ ឈ្មោះ វ៉ា​យ៉ុង ដែល​ត្រូវជា​ប្តី​របស់​ខ្លួន​ហើយ​គេចខ្លួនបាត់ ។​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០​លេខ​តួ​-​ម៉ាស៊ីន​5813865​ពាក់​ស្លាក​លេខ​បាត់ដំបង​1AL7138​។​
-​កាបូបស្ពាយ​ពណ៌​ដី​ចំនួន​០១
-​ទូរស័ព្ទដៃ​ម៉ាក​OPPO​ចំនួន​០១​គ្រឿង​
-​ប្រាក់​ដុល្លារ​ចំនួន​៣៧០០​ដុល្លារ​
-​ប្រាក់​បាត​ចំនួន​៩០,០០០​បាត​
-​អាវយឺត​ដៃ​វែង​ពណ៌​លឿង ០១ និង​ខោជើងវែង​ពណ៌​ខ្មៅ ០១ (​ជា​ខោអាវ​ដែល​ជនសង្ស័យ​ពាក់​ធ្វើ​សកម្មភាព​) ។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ