ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ប្រជុំ​ផ្សព្វផ្សាយ​ដល់​នាយទាហាន ស្តី​ពី​ការត្រៀម​លក្ខណៈ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ !

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ប្រជុំ​ផ្សព្វផ្សាយ​ដល់​នាយទាហាន ស្តី​ពី​ការត្រៀម​លក្ខណៈ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​នាយទាហាន អំពី​ការត្រៀម​លក្ខណៈ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​។ កិច្ចប្រជុំ​ផ្សព្វផ្សាយ បាន​ប្រព្រឹត្តិ​ទៅ​នៅ​អគ្គបញ្ជាការដ្ឋាន ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជា​អគ្គមេបញ្ជាការ​រង មេបញ្ជាការ​ប្រភេទ​ទ័ព​ជំនាញ នាយក នាយករង​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​មោទនភាព​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ស្វះស្វែង​រក​វ៉ាក់សាំង​បង្ការ​មេរោគ​ឆ្លងកូវី​ដ​១៩ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដែល​ជា​ក្តី​កង្វល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បន្តថា តាមរយៈ​ក្រសួង​ការពារ​ជាតិចិន និង​ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិត្ត​ចិន​សម្រេច​ផ្តល់​បាន​វ៉ាក់សាំង​ស៊ីណូ​ហ្វាម ចំនួន​មួយ​លាន​ដូស​ដល់កម្ពុជា ដែរ​ជា​ជំនួយ​សប្បុរសធម៌ ដោយ​ជំហាន​ដំបូង​មិត្ត​ចិន​ផ្តល់​មក​ឲ្យ​មុនចំនួន ៦០​ម៉ឺន​ដូស ក្នុងនោះ​កងទ័ព​ទទួលបាន ៣០ ម៉ឺន​ដូស​។

​នាយ​ឧត្ដមសេនីយ៍ បញ្ជាក់ថា ការទទួល​បាន​វ៉ាក់សាំង​នៅពេលនេះ គឺ​កើត​ចេញពី​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា ជាមួយ​មិត្ត​ចិន​នា​រយៈពេល​កន្លងមក​។​

​បើ​តាម​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បច្ចុប្បន្ននេះ ចំនួន​វ៉ាក់សាំង​កូវី​ដ​១៩ ដែល​ផលិត​ចេញ​នៅ​លើ​ពិភពលោក មាន​ចំនួន​តិច​ជាង​តម្រូវការ ដូច្នេះ​មាន​ប្រទេស​ជាច្រើន​ដែល​មាន​លទ្ធភាព​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩ ប៉ុន្តែ​ពុំ​មាន​វ៉ាក់សាំង​ដើម្បីឱ្យ​ពួក​គេ​ទិញ​ឡើយ​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ មេបញ្ជាការរង គ្រប់​កងឯកភាព ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ជា​បន្ទាន់​ដល់​នាយទាហាន នាយទាហាន និង​ពលទាហាន​ក្រោម​ឱវាទ ឲ្យ​យល់​ដឹង​ច្បាស់​ពី​សារៈសំខាន់ នៃ​ការចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ និង​ត្រូវ​ត្រៀម​លក្ខណៈ​ទទួល​ចាក់​វ៉ាក់សាំង​តាម​ការស្ម័គ្រចិត្ត ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ជំនាញ​សុខាភិបាល ដើម្បី​ការពារ​សុខភាព​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង​៕

Filed in: ព័ត៌មានជាតិ