ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោក សេង ឈៀង មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ទទួលមរណភាព​ដោយសារ​គាំងបេះដូង

​លោក សេង ឈៀង មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ទទួលមរណភាព​ដោយសារ​គាំងបេះដូង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ លោក សេង ឈៀង មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយសារ​ជំងឺ​គាំងបេះដូង​។​

​ពេលនេះ សព​របស់លោក ត្រូវបាន​ក្រុមគ្រួសារ និង​កងកម្លាំង​អាវុធហត្ថ​យក​ទៅ​តម្កល់​ទុក​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​សម្តែង​ការអាណិតអាសូរ​យ៉ាង​ពន់ពេក និង​មាន​ការតក់ស្លុត​យ៉ាង​ខ្លាំង​នៅពេល​ទទួលដំណឹង​ពី​មរណភាព​របស់​លោក សេង ឈៀង​។ បើ​តាម​លោក ឃ្លាំង ហួត​, មេបញ្ជាការ​អាវុធហត្ថ​រូប​តែងតែ​ទំនាក់ទំនង និង​ធ្វើការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ ព្រមទាំង​មន្ត្រី​មូលដ្ឋាន​ទាំងអស់ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ។​

​លោក សេង ឈៀង ត្រូវបាន​គេ​ដឹងថា ជា​នាយ​អាវុធហត្ថ​ម្នាក់ ដែល​មាន​ការទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ និង​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ៕

Filed in: ព័ត៌មានជាតិ