ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្តេច​តេជោ ហ៊ុន សែន​៖ ទីបំផុត ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់​ខ្លួនហើយ​

សម្តេច​តេជោ ហ៊ុន សែន​៖ ទីបំផុត ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់​ខ្លួនហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា ចិន ដែល​ជា​មិត្ត​ដែកថែប​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋ កងទ័ព និង​ប្រជាជន​ចិន ពិសេស ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​បាន​ផ្តល់​ជំនួយ​ដ៏​សប្បុរស​ដល់​ប្រជាជន​កម្ពុជា​។

​មុន​ចាក់​វ៉ាក់សាំង មាន​ការលើកឡើង​មួយចំនួន​ជុំវិញ​អវត្តមាន​របស់​ខ្ញុំ​លើ​ការចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ បណ្តាលមកពី​កត្តា​អាយុ​របស់ខ្ញុំ​រហូត​ប្រើ​ពាក្យ​មិន​សមរម្យ​ខ្លះ​មក​លើ​ខ្ញុំ​។ ច្បាស់​ណាស់​ថ្ងៃនេះ​កូនប្រុស​របស់ខ្ញុំ​បាន​ទទួល​វ៉ាក់សាំង​មុនគេ​ជំនួស​អោយ​ឪពុក ដែល​នេះ​ក៏​បញ្ជាក់​ច្បាស់​ពី​ការ​ទទួលខុស​ត្រូវ​របស់​យើង​ចំពោះមុខ​ជនរួមជាតិ​យើង​។​

​ខ្ញុំ​សូម​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​ជនរួមជាតិ​យើង​ទាំង​ក្នុង​និង​នៅ​ក្រៅ​ប្រទេស​អោយ​បាន​ច្បាស់​ថា សូម​បងប្អូន​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ណា​? ម៉ាក​អ្វី​? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់ ព្រោះ​គ្មាន​វ៉ាក់សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី លក់​ត្រកួន​នោះទេ​។​

​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ប្រទេស​ជឿនលឿន​មួយចំនួនធំ​ឬ​អាច​ដល់​៩៨​ភាគរយ​មិនទាន់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​នៅឡើយ ព្រោះ​វា​អត់​មាន​វ៉ាក់សាំង បើ​ទោះបី​ប្រទេស​នោះ​មាន​លុយ​ហើយ​ក៏​រក​ទិញ​វ៉ាក់សាំង​មិនបាន​ដោយសារ​ការផលិត​មិនទាន់​៕

Filed in: ព័ត៌មានជាតិ