ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេជោ អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ដំបូង​គេ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេជោ អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ដំបូង​គេ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេជោ ហ៊ុន សែន គឺ​ជា​ឥស្សរជន​ដំបូង​គេ ដែល​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ​។​

​បើ​តាម​លោក​ស្រី យក់ សម្បត្តិ បានឲ្យដឹងថា ក្រៅពី​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​នោះ ក៏​មាន​ឥស្សរជន​មួយចំនួន​ទៀត​ផង​ដែរ​រួមមាន លោក ហ៊ុន ម៉ានិត​, លោក ហ៊ុន ម៉ា​នី​, លោក ឌី វិជ្ជា លោក សុខ ពុទ្ធិ​វុ​ធ លោក​រដ្ឋមន្ត្រី កើត រិទ្ធ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជា​ដើម​។​

​ទីតាំង​ចំនួន​៤ សម្រាប់​ការចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ត​ទៅ​រួមមាន​៖
* នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​
* មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​
* មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
* មន្ទីរពេទ្យ​កុមារ​ជាតិ​។​

​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​ជូន​ថ្នាក់ដឹកនាំ​កងទ័ព​នេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​សម្តេច​តេជោ និង​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ក្រសួង​ការពារជាតិ និង​ធ្វើ​ឡើង​តាម​ការស្ម័គ្រចិត្ត​ ។

​សម្រាប់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះ​ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ រហូតដល់​អាយុ​លើសពី​៥៩​ឆ្នាំ នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ នៅវេលា​ម៉ោង​២៖០០​រសៀល ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​មន្ទីរពេទ្យ​កេតុ​មាលា​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការពារជាតិ ចុះហត្ថលេខា​ដោយ នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការពារជាតិ​ ៕

Filed in: ព័ត៌មានជាតិ