ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន​

លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ឯកឧត្តម​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន​នាយកដ្ឋាន​បុគ្គលិក លោក​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​រតនាគារ​ថ្នាក់​មូលដ្ឋាន​និង​សរុប​ស្ថិតិ អភិបាលក្រុង​-​ស្រុក ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោក លោកស្រី​ជា​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ លោក លោកស្រី​ជា​មេឃុំ​-​ចៅសង្កាត់ ។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ​០១១ សហវ​.​ប្រក សម្រេច​តែងតាំង​លោក ណេង ករុណា ជា​ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន​ថ្មី​ជំនួស​លោក ហៀ​ង សុង​ហួត​ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៌ ។

​បន្ទាប់ពី​ទទួល​បាន​ប្រកាស​តែងតាំង​មុខតំណែង​ថ្មី ពី​ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រួច​មក​លោក ណេង ករុណា ដែល​ទើប​តែងតាំង​មុខតំណែង​ថ្មី បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ធ្វើ​ការប្តេជ្ញា​អនុវត្តន៍ យ៉ាង ម៉ឺងម៉ាត់ នូវ រដ្ឋធម្មនុញ្ញ គោលការណ៍ ច្បាប់ លិខិត បទដ្ឋាន គតិយុត្តិ ជា ធរមាន និង គោលការណ៍ ណែនាំ នានា របស់ រាជរដ្ឋាភិបាល ដែល បាន ដាក់ចុះ ឲ្យ មាន ប្រសិទ្ធភាព ខ្ពស់​ជាពិសេស​ប្ដេជ្ញា គោរព គាំទ្រ និង អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន នូវ កម្មវិធី គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកជំទាវ​បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​វាយតម្លៃ​ការខិតខំ​ប្រឹងប្រែង​បម្រើ​ការងារ​បាន​ល្អ​រប​ស់លោក​ប្រធាន​ចាស់ ដែល​បាន​បំពេញ​ការងារ​រយៈពេល​ជិត​២​ឆ្នាំ រហូតដល់​អាយុ​ចូលនិវត្តន៍ និង​បាន​ផ្តាំផ្ញើ​លោក​ប្រធាន​រតនាគារ​ថ្មី បន្ត​ខិតខំ​លើកកម្ពស់​សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការងារ​សង្គម បម្រើសេវា​សា ធា​រណ​:​ផ្នែក​ហិរញ្ញវត្ថុ រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន ព្រមទាំង​ផ្ដាំផ្ញើ​ដល់​ប្រធាន​ថ្មី​បន្ត​ខិតខំ​ដឹកនាំ មន្ត្រី​ក្រោម ឱវាទ និង​កិច្ចសហប្រតិបត្តិការ​សាមគ្គីភាព​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ ព័ន្ធ​ប្រកប ដោយ គុណភាព និង​គុណ​ផល បន្ត​រួម​ចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​លើ​កិច្ចការ​ទូទាត់ ហិរញ្ញវត្ថុ សាធារណៈ​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ មានប្រសាសន៍ កោតសរសើរ​ស្នាដៃ​លោក​ប្រធាន​ចាស់ ដែល​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងការ បំពេញ​ការងារ​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ ស្រប​តាម​កំណែទម្រង់​ស៊ីជម្រៅ យុទ្ធសាស្ត្រ​ចតុកោណ​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ផ្ដាំផ្ញើ​ដល់​លោក​ប្រធាន រតនាគារ​ខេត្ត​ព្រះសីហនុ​ថ្មី ត្រូវ​អនុវត្តន៍​តួនាទី​ឱ្យបាន​ខ្ជាប់ខ្ជួន​រាល់​ផែនការ សកម្មភាព របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ពិសេស​ការអនុវត្ត អនុ​ក្រម​៥​យ៉ាង របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បាវចនា​ពីរ​យ៉ាង និង​អភិក្រម​៤ របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រីក្រសួ​ង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុង​ក្របខ័ណ្ឌ​បង្កើន សមត្ថភាព​ការងារ​កាន់តែ​ល្អ​ថែមទៀត​គឺ ទី​១. អនុវត្តន៍​ការងារ​ប្រកបដោយ វិជ្ជាជីវៈ និង​ក្រមសីលធម៌​, ទី​២.​អនុវត្តន៍​ការងារ​ជា​ក្រុម​, ទី​៣.​អនុវត្តន៍​ការងារ​ប្រកាន់​ភ្ជាប់​ស្មារតី​បុរេ សកម្ម នៃ​កំណែទម្រង់​សាធារណៈ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​, និង​ទី​៤. មិន ត្រូវ​មើលរំលង​កំហុស​របស់​ខ្លួន ហើយ​អភិក្រម​ទាំង ៤​នេះ ជា​គោលដៅ ក្នុង​ការអភិវឌ្ឍ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព ៕

Filed in: ព័ត៌មានជាតិ