ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​បែកធ្លាយ​មេ​ឈ្មួញ​ឈ្មោះ​ចាន់ណា​រកស៊ី​បទល្មើស​ព្រៃឈើ​ចិញ្ចឹម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ចាក់គ្រឹះ​ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ ជា​ដៃស្ដាំ​របស់លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប នៅក្រោម​វាំងនន​ខ្មៅ​បាំង​ពីក្រោយ​ខ្នង បង្ក្រាប​មិន​ដែល​បាន​

​បែកធ្លាយ​មេ​ឈ្មួញ​ឈ្មោះ​ចាន់ណា​រកស៊ី​បទល្មើស​ព្រៃឈើ​ចិញ្ចឹម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ចាក់គ្រឹះ​ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ ជា​ដៃស្ដាំ​របស់លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប នៅក្រោម​វាំងនន​ខ្មៅ​បាំង​ពីក្រោយ​ខ្នង បង្ក្រាប​មិន​ដែល​បាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ជាក់ស្ដែង​កាលពី ថ្ងៃទី​០៤ ខែ​កុម្ភ​: ឆ្នាំ​២០២១ រថយន្ត​យី​ឌុប​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ដែល​មានឈ្មោះ​ចាន់ណា​បាន​បែក​ប្រអប់លេខ​ហើយ​យក​ទៅ​ចត​ជិត​កន្លែង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​យ៉ាង​ស្ងាត់ស្ងៀម​បិត​ជិត​ដោយ​មាន​វាំងនន​ខ្មៅ​បាំង​នៅ​ពីក្រោយ​ខ្នង បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​សៀមរាប​ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ស្វាយ​លើ​បាន​ឃើញ​ទង្វើ​បែប​នេះ​ពួកគាត់​នាំគ្នា​រិះគន់ថា តើ​មេ​ឈ្មួញ​ឈ្មោះ​ចាន់ណា​នេះ​មាន​ខ្នង​ធំ​ប៉ុណ្ណា​ទៅ​

​បានជា​រកស៊ី​បទល្មើស​ព្រៃឈើ​ឡើង​ចាក់គ្រឹះ​ដុះ​ស្លែ រាប់​ឆ្នាំ​មក​ហើយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា បង្ក្រាប​បាន​ឡើយ ល្បិចកល​របស់​មេ​ឈ្មួញ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ដែល​ស្នេហា​លើ​វិស័យ​ព្រៃឈើ​មួយចំនួន​គឺ​ដឹង​ពី​ល្បិចកល​របស់​មេ​ឈ្មួញ​ឈ្មោះ​ចាន់ណា កន្លងមក​ថា​មាន​វាំងនន​ខ្មៅ​បាំង​នៅ​ពីក្រោយ​ខ្នង​យ៉ាងណា​នោះ​ហើយ​ ។

​ក៏ប៉ុន្តែ​យ៉ាងណាមិញ​ប្រជាពលរដ្ឋ​ព្រមទាំង​មន្ត្រីរាជការ​ដែល​ស្នេហា​ទៅលើ​ធនធាន​ធម្មជាតិ​ស្នើសុំ​ឱ្យ​ឯកឧត្តម​ទៀ សីហា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​សូម​ស្ទូច​ឱ្យ​ឯកឧត្តម​មេត្តា ដាក់​ការស៊ើបអង្កេត​មកលើ​មេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​ចាន់ណា​ជាមួយ​នឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​សៀមរាប​ផង​ទាន តាំងពី​ដើម​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​រាប់​ឆ្នាំ​ហើយ​ដែល​មេ​ឈ្មួញ​រូបនេះ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​សហកា​រ​គ្នា​ដើរ​ផ្លូវ​តែមួយ ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ ។​
​នេះ​ព័ត៌មាន​បឋម​លំអិត​ពេល​ក្រោយ​

Filed in: ព័ត៌មានជាតិ