ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ប៉ាន់ ខែម​ប៊ុនថន ស្នើសុំ​ប្រជាពលរដ្ឋ នៅ​ភូមិ​បឹង​ជង្រុក​តេជោជាង​១​ពាន់​គ្រួសារ ឈប់​គិត​រឿង​អតីតកាល​កន្លងទៅ នឹង​បញ្ឈប់​ការបែងចែក​គ្នា​ជា​ក្រុម​

ឯកឧត្តម ប៉ាន់ ខែម​ប៊ុនថន ស្នើសុំ​ប្រជាពលរដ្ឋ នៅ​ភូមិ​បឹង​ជង្រុក​តេជោជាង​១​ពាន់​គ្រួសារ ឈប់​គិត​រឿង​អតីតកាល​កន្លងទៅ នឹង​បញ្ឈប់​ការបែងចែក​គ្នា​ជា​ក្រុម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាប់ឆ្នោត​ទទួលយក​ក្បាលដី​ឡូតិ៍ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅ​ភូមិ​បឹង​ជង្រុក​តេជោ ឈ្នះ ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ ។

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ​: ឆ្នាំ​២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​នាយ​ឧត្តមសេនីយ៍ សុខ ភាព រដ្ឋលិខា​ធិ​ការ​ក្រសួងការពារជាតិ ឯកឧត្តម ខេង ស៊ុំ ប្រធាន​ក្រុមប្រឹក្សារ​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណ​:​អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត ឯកឧត្តម ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុ​ទ្ធ​ការល័យ​សម្ដេច​តេជោ ស្នើសុំ​ប្រជាពលរដ្ឋ​ចំនួន ១២១៣​គ្រួសារ ឈប់​គិត​រឿង​អតីតកាល​កន្លងទៅ នឹង​បញ្ឈប់​ការបែងចែក​គ្នា​ជា​ក្រុម​ពី​៧​ទៅ​៨​ក្រុម​ឲ្យនៅ​សល់​តែ​១​ក្រុម​បាន​ហើយ​។​

​ឯកឧត្តម​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងអស់​ក្រោយពី​ទទួលបាន​លេខ​ក្បាលដី​ហើយ ត្រូវ​រក​ពេលវេលា​ឲ្យបាន​ឆាប់ ក្នុង​ការរុះរើ​លំនៅឋាន​ដែល​កំពុង​សង់​នៅលើ​ដី​របស់​គេ មក​រស់​លើ​ដី​យើង​វិញ​ចាប់ពី​ពេលនេះ​តទៅ​។​

​ដោយឡែក​អ្នក​ដែល​មិន​ចូលរួម​ដោះស្រាយ និង​ជ​ចេស​ទាំង​ដឹងថា​ខ្លួន​ខុស​ហើយ​នោះ អ្នក​នោះ​កំពុង​ប្រឈម​នឹង​ផ្លូវច្បាប់ ដោយសារ​ការដោះស្រាយ​ឈ្នះ​ឈ្នះ​របស់​ឯកឧត្តម​ត្រូវបាន​បញ្ចប់​ហើយ​នោះ​។​ក្នុងនោះ​ឯកឧត្តម​បាន​ព្រមាន​ដល់​ឈ្មោះ​ឆេង ប៊ុន​ហាក់ និង​លោក​ភាព រួម​ទាំង​គូគន ដែល​ត្រៀម​ធ្វើ​ប៉ា​តុ​កម្ម​ប្រឆាំង​ក្រោយ​ថ្ងៃ​ចាប់ឆ្នោត​នោះ ក្រុមការងារ​ខុ​ទ្ធ​ការល័យ​សម្ដេច អភិបាលខេត្ត ស្នងការ​ខេត្ត បញ្ជាការ​រដ្ឋា​ន​ខេត្ត ត្រៀម​ទទួល​ស្វាគមន៍ ភ្លាម​នោះ​ស្រាប់តែ​មាន​តំណាង​ក្រុម​ដែល​គ្រោង​ធ្វើបាតុកម្ម​នោះ បាន​សុំ​ចុះចូល​មិន​បង្ក​បន្តទៅទៀត​។​

​ក្នុងឱកាស​នោះ​ដែរ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ក្បាលដី​ឡូតិ៍ បាន​សម្តែង​នូវ​ការដឹងគុណ​រក​អ្វី​ព្រៀបផ្ទឹម​ពុំ​បាន និង​អគុណ ចំពោះ​ឯកឧត្តម ប៉ាន់ ខែម​ប៊ុនថន និង​ពិសេស​សម្តេច​តេជោ ដែល​បាន​ផ្តល់​ដី​ឲ្យ​រស់នៅ​កាន់កាប់​ស្របច្បាប់​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​៕

​ខាងក្រោម​នេះ ជា វី​ឌឺ​អូរ ដែលមាន​ខ្លឹមសារ ដូចខាងក្រោម​:


 

Filed in: ព័ត៌មានជាតិ