ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​

កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដូនពេញ ៖ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ១១​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ម៉ោង ១៤:៣០​នាទី នៅ​សាលប្រជុំ​រដ្ឋបាល​ខណ្ឌដូនពេញ មាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។

​សមាសភាព​ចូលរួម​មាន​៖
-​លោក​-​លោកស្រី​គណៈ​អភិបាលខណ្ឌ​
-​គណៈនាយក​រដ្ឋបាល​ខណ្ឌ​
-​លោក​អធិការរង លោក​មេបញ្ជាការរង​
-​លោក​ប្រធានការិយាល័យ​ទាំង​១១
-​លោកនាយ​ប៉ុស្តិ៍​ទាំង​១១
-​លោក​-​លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣
​សរុប​ចំនួន ៥០​នាក់​។​

​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១-​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ស្មារតី​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ​។​
២-​ផ្សព្វផ្សាយ​របាយការណ៍ ស្ដីពី​លទ្ធផល​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់​” មាន​សុវត្ថិភាព​ប្រចាំ​ខែ​មករា ឆ្នាំ​២០២១ របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​។​
៣-​វិធានការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​។​
៤-​វិធានការ ការពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​កូវី​ដ​-១៩​។​
៥-​ការងារ​ផ្សេងៗ​

Filed in: ព័ត៌មានជាតិ