ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​មហាជន​ក្នុងស្រុក​កំពង់ត្រាច កំពុង​ប្រតិកម្ម ខណៈ​មាន​គេ​ចាក់​ដី​លុប​ដៃ​ព្រែក ចំណុច​ក្រោយ​បន្ទាយ​ទាហាន​ចាស់​

​មហាជន​ក្នុងស្រុក​កំពង់ត្រាច  កំពុង​ប្រតិកម្ម ខណៈ​មាន​គេ​ចាក់​ដី​លុប​ដៃ​ព្រែក ចំណុច​ក្រោយ​បន្ទាយ​ទាហាន​ចាស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មជ្ឈដ្ឋាន​ក្នុងស្រុក​កំពង់ត្រាច បាន​នឹង​កំពុង​នាំ​គ្នា​រិះគន់​ឥត​សំចៃ ខណៈ​ដៃ​ព្រែក​ចំណុច​ក្រោយ​បន្ទាយ​ទាហាន​ចាស់​(​ជាប់​គល់​ស្ពាន​កំពង់ត្រាច​) ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវគេ​ចាក់​ដី​លុប​លយ​ចូល​ក្នុង​ទឹក​ព្រែក​ប្រហែល​៥០​ទៅ ៦០​ម៉ែត្រ​។​

​មជ្ឈដ្ឋាន​ដដែល​បាន​បង្ហើប​ផងដែរ​ថា ដី​បន្ទាយ​នេះ​មាន​ទំហំ​ប្រមាណ​បី​ហិកតា ហើយ​ក្រោយពី​បន្ទាយ​ទាហាន​(​វរ​:៣០២)​នេះ​ត្រូវបាន​ដោះដូរ​ពី​កន្លែងចាស់ ផ្លាស់​ទៅ​ទីតាំង​ថ្មី​រួចមក ដី​ក្នុង​បរិវេណ​បន្ទាយ​ទាំងមូល​ត្រូវ​ម្ចាស់​ដី​ដែល​ទិញ​បាន​ចាក់ដី​បំពេញ​ប៉ុន្តែ​ម្ចាស់​ដី​មិនទាន់​ចាក់ដី​ចូល​ក្នុង​ព្រែក​នោះទេ​។​រហូតមកដល់​ពេល​ថ្មីៗ​នេះ ក្រោយពី​បាន​ហ៊ុម​ព័ទ្ធ​បាំង​របង​ជុំជិត ស្រាប់តែ​ម្ចាស់​ដី​បាន​ជួល​គ្រឿងចក្រ​មក​ជីក​យក​អាចម៍ដី​ដែល​ចាក់​នៅ​ទីនោះ​ស្រាប់ ទៅ​ចាក់​បំពេញ​ចូល​ក្នុង​ព្រែក​កំពង់ត្រាច​ប្រហែល​៥០​ទៅ​៦០​ម៉ែត្រ​បន្ថែមទៀត​។​

​ប្រភព​ខាងលើ​បាន​លួច​ទម្លាយ​ទៀតថា ក្រៅពី​មាន​ករណី​ចាក់​ដី​ចូល​ក្នុង​ព្រែក​ក្រោយ​បន្ទាយ​ទាហាន​ចាស់ បើ​យើង​ក្រលេក​ទៅ​មើល​ចំណុច​បឹង​ផ្នែក​ខាងជើង​នៃ​ផ្លូវជាតិ​លេខ​៣៣ នៃ​ទីប្រជុំជន​ស្រុក​កំពង់ត្រាច​ដដែល ក៏​មាន​គេ​បោះបង្គោល​ព្រោងព្រាត​រហូតដល់​ពាក់កណ្តាល​បឹង ដើម្បី​ក្រសោប​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​ចំពោះ​ករណីបែបនេះ គេ​មិន​ទាន់​ដឹងថា អាជ្ញាធរ​ក្នុង​តំបន់​ដឹង​ឬ​មិនដឹង​នោះ​ទេ​។​

​ជុំវិញ​ការរិះគន់​ដូចខាងលើ អភិបាល​ស្រុក​កំពង់ត្រាច លោក អូន ខន បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ចំណុច​ដៃ​ព្រែក​ដែល​គេ​ចាក់​បំពេញ​នោះ គឺ​ម្ចាស់​ដី​មាន​ឯកសារ​គ្រប់គ្រាន់​រួច​ទៅ​ហើយ ទើប​គេ​ឈូសឆាយ​ដី​ដែល​ចាក់​ពី​មុន​ចុះ​ក្រោម​តែម្តង​។​ដោយឡែក ចំពោះ​បង្គោល​ដែល​គេ​បោះ​នៅក្នុង​បឹង​កំពង់ត្រាច​នោះ​លោក​ដឹង​ហើយ ដោយ​លោក​បាន​ឲ្យ​អភិបាលរង​ស្រុក​កោះហៅ​មក​ប្រជុំ​២​លើក​ផង​ដែរ ហើយ​ក៏​តម្រូវ​ឲ្យ​អ្នក​បោះបង្គោល​ក្នុង​បឹង​យក​ឯកសារ​ពាក់ព័ន្ធ​មក​បង្ហាញ​ដើម្បី​ងាយស្រួល​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​។​

​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​សង្កត់ធ្ងន់ថា ទោះជា​យ៉ាងណា ដី​បឹង​ធម្មជាតិ​ដែល​ជា​កេរ្ត៍ដំណែ​លពី​ដូនតា ពិតជា​មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បាន​ឡើយ បើ​ទោះ​ជា​ពលរដ្ឋ​ដែល​បោះបង្គោល​ក្នុង​បឹង អះអាង​ថា​គាត់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨០​ក៏ដោយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ