ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆ្នាំ​!

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆ្នាំ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន​ធ្វើ​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ដើម្បី​ពង្រឹង​កាយសម្បទា តាមរយៈ​ការហ្វឹកហាត់ ក្បាច់គុណ ការ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ចម្រុះ ការថែទាំ​សុខភាព និង​អនាម័យ​ក្នុង​ការរស់នៅ​ជា​ទៀងទាត់ ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ប្រតិបត្តិការ លើ​ការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ ជា​រៀងរាល់ឆ្នាំ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឲ្យមាន​កម្មវិធី​ប្រលងកាយ សម្បទា ដែល​ជា​ការ​ជម្រុញ​ទឹកចិត្ត​កងកម្លាំង​ឲ្យ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ប្រកួតប្រជែង​គ្នា​។

​ជាក់ស្តែង​នៅ​ថ្ងៃទី​០៦-០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការប្រលង​កាយសម្បទា​ប្រចាំឆ្នាំ​២០២១ នៅក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក ប្រកបដោយ​ភាពស្វាហាប់​៕

Filed in: ព័ត៌មានជាតិ