ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​គ្រួសារ​ខ្វះ​ខាត់​ជីវភាព ៩៨​គ្រួសារ​នៅ​ក្រុង​កំពង់ចាម ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាក​ប្រហម​កម្ពុជា ខេត្ត​កំពង់ចាម​!

​គ្រួសារ​ខ្វះ​ខាត់​ជីវភាព ៩៨​គ្រួសារ​នៅ​ក្រុង​កំពង់ចាម ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាក​ប្រហម​កម្ពុជា ខេត្ត​កំពង់ចាម​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) នា​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​បរិវេណ​វត្ត​ខេ​ម​វន្ត (​វត្ត​បឹង​ស្នាយ​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ថ្នាក់ដឹកនាំ​អនុសាខា ក្រុង បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ជន​ងាយ​រងគ្រោះ​មាន​ជីវភាព​ខ្វះខាត ក្នុងអំឡុងពេល​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូវី​ដ ១៩ ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ចំនួន ៩៨​គ្រួសារ (​មកពី ភូមិ​បឹង​បាសាក់ ៤៥​គ្រួសារ​, ភូមិ​កំពង់​រលីង ១៥​គ្រួសារ និង​ភូមិ​តា​ណេង ៣៨​គ្រួសារ​) ។​

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ សួរសុខទុក្ខ ពី​សំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ជាពិសេស ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ទាំងអស់ ដោយ​ក្តី​នឹករលឹក​បំផុ​ត ដែល​ជានិច្ចកាល សម្ដេច​ប្រធាន តែងតែ​បារម្ភ​គិតគូរ ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប ដោយ​មិន​រើសអើង មិន​ប្រកាន់វណ្ណៈ ឬ និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​តែង​បាន​ចាត់​តំណាង អោយ​ចុះ​អន្តរាគមន៍​ដោះស្រាយ ផ្តល់​អំណោយ​មនុស្សធម៌ ជួយ​សម្រាល​ទុក្ខ​លំបាក ជនរងគ្រោះ និង​ងាយ​រងគ្រោះ បាន​ទាន់ពេលវេលា ស្រប​តាម​ទិស​ស្លោក ” កាកបាទក្រហមកម្ពុជា មាន​នៅ​គ្រប់​ទីកន្លែង សម្រាប់​យើង​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល ” ។​

ឯកឧត្តម អភិបាលខេត្ត បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ការប្រុងប្រយ័ត្ន​អោយ​កាន់តែ​ខ្ពស់​ថែម​ទៀត ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩ តាមរយៈ នៃ​ការថែទាំ​សុខភាព សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​ផ្តើម​ពី​យើង​ម្នាក់ ៗ ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ ត្រូវ​រស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ,​បរិភោគ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ ជា​ពី​សេស ត្រូវ​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នូវ យុទ្ធសាស្ត្រ “៣​ការពារ និង ៣​កុំ​” រួម​មួយ​វិធានការ​នានា តាម​សារ​អប់រំ របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់ កុំអោយ​ជំងឺ​កូវី​ដ​១៩ ដ៏​កាច​សាហាវ​មួយ​នេះ ឆ្លង​ចូល ក្នុង​សហគមន៍​របស់​យើង​។​

គួរបញ្ជាក់​ថា​៖ អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំង ៩៨ គ្រួសារ ,​ក្នុង ១​គ្រួសារ ទទួលបាន​អង្ករ ២៥ គ​.​ក្រ​, ទឹកត្រី ១​យួរ​,​មី​យើង ១​កេស​,​ទឹកស៊ីអ៊ីវ ១​យួរ​,​ត្រីខ ១០ កំប៉ុង​, ឃី​ត ១​កញ្ចប់​,​អាវយឺត ២ និង​ថវិកា ២០,០០០ រៀល​៕

Filed in: ព័ត៌មានជាតិ