ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្ដេច​តេជោ ហ៊ុន សែន ឯកភាព​សំណើ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ !

សម្ដេច​តេជោ ហ៊ុន សែន ឯកភាព​សំណើ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​តាម​សំណើ ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដោយសារតែ​មុខរបរ​អ្នកសារព័ត៌មាន​នេះ​ត្រូវ​ជួបប្រទះ​នឹង​មនុស្ស​ច្រើន​នៅក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន​។ សម្ដេច​តេជោ បាន​ថ្លែង​ដូចនេះ​នៅ​រសៀល​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុងឱកាស​អញ្ជើញ​ធ្វើ​សន្និសីទ បន្ទាប់ពី​ពិធី​ប្រគល់​-​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​វ៉ាក់សាំង (SARS-CoV-2Sinopharm)​ពី​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​បងប្អូន​អ្នកសារព័ត៌មាន​ធ្វើ​ការសហការ​ចុះឈ្មោះ​ជាមួយ​ក្រសួង​សុខាភិបាល​ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង​នេះ ហើយ​លោក​ក៏​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​ធ្វើការ​ផ្សព្វផ្សាយ​និង​សិក្សា​អំពី​លក្ខខណ្ឌ​ទាំង​១៤​ចំណុច​ដែល​មនុស្ស​អាច​ទទួលបាន​វ៉ាក់សាំង​បាន​៕

Filed in: ព័ត៌មានជាតិ