ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោកស្រី ហេង សំអាន ប៉ែន កុសល្យ ភរិយា​អភិបាលខេត្ត​ឧត្តរមានជ័​យ នាំ​អំណោយ​ជូន​គ្រួសារ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ និង​កុមារី​រងគ្រោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ នៅ​ក្រុង​សំរោង

​លោកស្រី ហេង សំអាន ប៉ែន កុសល្យ ភរិយា​អភិបាលខេត្ត​ឧត្តរមានជ័​យ នាំ​អំណោយ​ជូន​គ្រួសារ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ និង​កុមារី​រងគ្រោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ នៅ​ក្រុង​សំរោង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ៖ នា​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោកស្រី ហេង សំអាន ប៉ែន កុសល្យ ភរិយា​លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ និង​ជា​ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា អភិវឌ្ឍន៍​ខេត្ត​ឧត្តរមានជ័យ អមដំណើរ​ដោយ​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុមការងារ​សមាគមនារី​ខេត្ត បាន​ចុះ​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ និង​នាំយក​អំណោយ​មនុស្សធម៌ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ជូន​ជនរងគ្រោះ​នៅក្នុង​ភូមិ​គោក​ភ្លុក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ហេង សំអាន ប៉ែន កុសល្យ បាន​ថ្លែង​នូវ​ការចូលរួម​សោកស្តាយ​ជាមួយ​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ករណី​ភ្លើង​ឆេះ​ផ្ទះ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ត្រូវមាន​ការប្រុងប្រយ័ត្ន មុន​ចាកចេញ​ពី​ផ្ទះ ត្រូវ​បិទ​កុងតាក់​ផ្តាច់​ចរន្ត​អគ្គីសនី ត្រួតពិនិត្យ​មើល​ភ្លើង នៅ​ចង្ក្រាន​បាយ ភ្លើង​ធូប​ទៀនពេល​សែន​ព្រេង​ផ្សេងៗ ត្រូវ​ពន្លត់​ឱ្យបាន​ត្រឹមត្រូវ បង្ការ​កុំ​ឱ្យ​រង​គ្រោះ និង​ខូចខាត​ទ្រព្យសម្បត្តិ ដូច​ករណី​នេះ​ផង​ដែរ​។​

​លោកស្រី​ក៏​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ រក្សា​អនាម័យ​ក្នុង​ការរស់នៅ ពិសេស​ការអនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ពី​ជំងឺ​កូវី​ដ​-១៩​។​

​អំណោយ​មនុស្សធម៌​ដែល​នាំ​មក​ប្រគល់​នា​ឱកាស​នេះ​មាន​៖ គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ១​គ្រួសារ​ទទួលបាន​អង្ករ ២៥​គីឡូក្រាម​, ត្រីខ ០១​យួរ​, មី ០១​កេស​, ទឹកស៉ីអ៉ីវ ០១​យួរ និង​ថវិកា​៤០០,០០០​រៀល និង​បាន​ចែកជូន​ប្រជាពលរដ្ឋ ៣០​នាក់ ក្នុង​មួយ​នាក់ ទទួល​បាន​បាន​ថវិកា ១០,០០០​រៀល ប្រជា​ការពារ​ភូមិ​៣​នាក់ ក្នុង​មួយ​នាក់​ទទួលបាន​ថវិកា ៤០,០០០​រៀល និង​លោក​មេភូមិ ២០,០០០ រៀល​ផង​ដែរ​។​

​បន្ទាប់មក​លោក​ស្រី ហេង សំអាន បាន​ដឹកនាំ​ក្រុមការងារ​បន្តដំណើរ​ចុះសួរសុខទុក្ខ​កុមារី​រងគ្រោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ ឈ្មោះ ឌ​.​ស​.​ព អាយុ​១៣​ឆ្នាំ នៅ​សង្កាត់​សំរោង ក្រុង​សំរោង និង​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែក​ជូន​ជនរងគ្រោះ​ដែល​មាន​ដូចជា​អង្ករ ២៥ គីឡូក្រាម​, ត្រីខ ០១​យួរ​, មី ០១​កេស​, ទឹកស៉ីអ៉ីវ ០១​យួរ និង​ថវិកា ២៨៥,០០០ រៀល​។​

​ជាមួយគ្នានេះដែរ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ជួយ​ជួយ​ស្រាវជ្រាវ និង​វែកមុខ​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ដាច់ខាត​មិន​អាច​ឱ្យ​ជនល្មើស ៕

Filed in: ព័ត៌មានជាតិ