ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

កំលាំង​ជំនាញ នៃ អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ពន្ធ័​ករណី​លួច​កាច់សោរយក​ម៉ូតូ !

កំលាំង​ជំនាញ នៃ អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ពន្ធ័​ករណី​លួច​កាច់សោរយក​ម៉ូតូ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)÷​នៅ​យប់​ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង​ប្រហែល ០១:០០​ន​ទី នៅក្នុង​ក្រុង​បាត់ដំបង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បានធ្វើការ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង និង​បាន​ធ្វេី​ការឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ ចាន់​ធា វិសាល ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​មុន្នី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ពាក់ព័ន្ធ​នឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( កាច់​សោ​រយ​ក​ម៉ូតូ ) របស់​ជនរងគ្រោះ​ឈ្មោះ រ៉ា​យ ស្រី​ល័ក្ខ ភេទ​ស្រី អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុះខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ ០១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៩​ពាក់​ស្លាក​លេខ​បាត់ដំបង 1AF 7092​។
– ម៉ូតូ ០១ គ្រឿង​ម៉ាក​ហុងដា វេវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។
​បច្ចុប្បន្ន​ជនសង្ស័យ ផ្នែក​ជំនាញ​កំពុង​តែ​រៀបចំ​សុំណុំរឿង​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ