ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​តេជោ ហ៊ុន សែន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ទទួល​វ៉ាក់សាំង​ការពារកូ​វីដ ១៩ ចំនួន​៦០​ម៉ឺន​ដូស ជំនួយ​របស់​ចិន ក្នុង​ជំហាន​ដំបូង

​សម្តេច​តេជោ ហ៊ុន សែន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ទទួល​វ៉ាក់សាំង​ការពារកូ​វីដ ១៩ ចំនួន​៦០​ម៉ឺន​ដូស ជំនួយ​របស់​ចិន ក្នុង​ជំហាន​ដំបូង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយពី​ទទួលបាន​វ៉ាក់សាំង​ការពារកូ​វីដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​បណ្តាញ​ផ្សព្វផ្សាយ​ដ៏​ល្បីឈ្មោះ Fresh News​។​

​សូម​ជំរាប​ថា វ៉ាក់សាំង​ដែល​នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ចំនួន​៦០​ម៉ឺន​ដូស​ក្នុង​ជំហាន​ដំបូង ដោយ​ក្នុង​នោះ​ចំនួន​៣០​ម៉ឺន​ដូស​សម្រាប់​ក្រសួង​សុខាភិបា​ល និង​៣០​ម៉ឺន​ដូ​សទៀត សម្រាប់​ផ្នែក​យោធា​។

​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ដែរ​ថា អាយុ​ដែល​អាច​ចាក់​បាន​គឺ​មាន​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ ហើយ​អ្នក​ដែល​មាន​អាយុ​លើសពី ៦០​ឆ្នាំ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​សិន​។​

​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ បានចេញ​លិខិតអនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm COVID-19 របស់​ប្រទេស​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់​។​

​សូម​ជំរាប​ថា តាមរយៈ​បណ្តាញ​សង្គម Facebook សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មិន​អាច​ចាក់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នោះឡើយ​។ ដោយ​ការ​មិន​ចាក់​នេះ​ដោយសារ​វ៉ាក់សាំង​នេះ ឱ្យ​ចាក់​ក្នុង​ចន្លោះ​អាយុ​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ​ប៉ុណ្ណោះ ដោយឡែក​សម្តេច​អាយុ ៦៨​ឆ្នាំ​ហើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ទើបបាន​ទទួល​ព័ត៌មាន​តាមរយៈ​ក្រសួង​សុខាភិបាល ដែល​បាន​ទទួល​លិខិតផ្លូវការ ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បញ្ជាក់​ថា​វ៉ាក់សាំង​ឈ្មោះ​ស៉ីណូ​ហ្វាម (Sinopharm) ចាក់​បាន​តែ​មនុស្ស​មាន​អាយុ​ពី ១៨​ឆ្នាំ ទៅ​៥៩​ឆ្នាំ​តែ​ប៉ុណ្ណោះ​»​។​

​សម្តេច​តេជោ បាន​បន្ថែមថា «​សម្រាប់​ខ្ញុំ​ដែល​មាន​អាយុ​ជាង​៦៨​ឆ្នាំ​ទៅ​ហើយ​មិន​ទាន់​អាច​ចាក់​បានទេ​។ ដូចនេះ​គម្រោង​ចាក់​វ៉ាក់សាំង​ដែល​គ្រោង​ចាក់​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ២០២១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ នឹង​ត្រូវ​លុបចោល អាស្រ័យ​ដោយ​ទាំង​ខ្ញុំ​ទាំង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ភាគច្រើន មាន​អាយុ​លើសពី ៦០​ឆ្នាំ​ទៅ​ហើយ​មិន​អាច​ចាក់​បានទេ​»៕

Filed in: ព័ត៌មានជាតិ