ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រក​ឃើញ​ម៉ូតូ​អត់​ពន្ធ តួ​ម៉ូតូ​និង ម៉ា​សុីន​ម៉ូតូ​គ្មាន​បង្កាន់ដៃបង់​ពន្ធនាំ​ចូល​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រក​ឃើញ​ម៉ូតូ​អត់​ពន្ធ តួ​ម៉ូតូ​និង ម៉ា​សុីន​ម៉ូតូ​គ្មាន​បង្កាន់ដៃបង់​ពន្ធនាំ​ចូល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ត្បូងឃ្មុំ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ឡោមព័ទ្ធ​ផ្ទះ​ដាក់​តាំង​លក់​ម៉ូតូ​៩ ទីតាំង​ផ្សេងគ្នា នៅក្នុង​ភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​រក​ឃើញ​ម៉ូតូ​អត់​ពន្ធ​ចំនួន ៤​គ្រឿង តួ​ម៉ូតូ​ចំនួន​៥២, ម៉ា​សុីន​ម៉ូតូ ចំនួន​១៥ គ្មាន​បង្កាន់ដៃ​បង់ពន្ធ​នាំចូល​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​មាន​ការចង្អុលបង្ហាញ​ពី លោក កើត សុទ្ធា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​, លោក ព្រាប គា​រ៉ា​ត ប្រធាន​តំបន់​៦ បាន​ដឹកនាំ​ម​មន្ត្រីក្រោមឱវាទ​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ និង​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសម្របសម្រួល​ពី លោក ប៉ុក តារា ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ​។​

​បើតាម​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បានឱ្យដឹងថា ទន្ទឹម​នឹង​លទ្ធផល​នេះ ក៏​មាន​អាជីវករ​ខ្លះ​មិន​យល់​ពី​កំហុស​របស់​ខ្លួន ហើយ​បាន​ធ្វើ​ការរារាំង​បង្ក​ការលំបាក​ចំពោះ​សមត្ថកិច្ច​។ ជាក់ស្តែង​ផ្ទះ​ដាក់តាំង​លក់​ម៉ូតូ​ឈ្មោះ ជាង ម៉េង​សាន បាន​ធ្វើ​ការរារាំង​ការអនុវត្ត​ដីការ​តុលាការ បង្ក​ការលំបាក​ចំពោះ​សមត្ថកិច្ច​ក្នុង​ការត្រួតពិនិត្យ​ឆែកឆេរ ដែល​ចុង​ក្រោយ​សមត្ថកិច្ច​ចម្រុះ​បាន​រុករក​ឃើញ ម៉ូតូ​ចំនួន ៤​គ្រឿង អត់​ពន្ធ​នាំចូល នៅក្នុង​ចំណោម​ម៉ូតូ ៥០​គ្រឿង​។​

​បច្ចុប្បន្ននេះ ទំនិញ​ល្មើស​ទាំងនេះ ត្រូវបាន​យក​មក​រក្សាទុក​ជា​បណ្តោះ​អាសន្ន​នៅ​ទីតាំង​គយ​ចល័ត​ពញាក្រែក ដើម្បី​ធ្វើ​កំណត់ហេតុ​ល្មើស​តាម​ច្បាប់​គយ​៕

Filed in: ព័ត៌មានជាតិ