ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ចំនួន​៥​ករណី​ផ្សេង​គ្នា​

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ចំនួន​៥​ករណី​ផ្សេង​គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៩​នាក់ (​ស្រី​០១​នាក់​) ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។

​ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ចំនួន​៥​ករណី​ផ្សេង​គ្នា ដោយ​ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយ​ចំនួន​ផងដែរ​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​៥​ករណី​រួមមាន ៖
​ករណី​ទី​១ ៖ នៅវេលា​ម៉ោង​២២:០៥​នាទី ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ល្បាត​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​វិមាន​ឈ្នះៗ ស្ថិតក្នុង​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​ករណី​ទី​២ ៖ នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១:១៥​នាទី​យប់ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ ដោយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ត្រង់​ចំណុច​ផ្លូវលំ​ក្រោយ​វត្ត​ជាន់​ឯង ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ករណី​ទី​៣ ៖ នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ល្បាត​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ២​លើក ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅវេលា​ម៉ោង​១១​និង​៥០​នាទី នៅ​ចំណុច​ផ្លូវ​១៨២​កែង​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ និង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត នៅ​ចំណុច​ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​ទី​២ កាលពី​វេលា​ម៉ោង​១២​និង​៥៦​នាទី​ថ្ងៃ​ខែ​ដដែល​។

​ករណី​ទី​៤ ៖ នៅវេលា​ម៉ោង​១៧៖00​នាទី ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខឃ​.៦៣ ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ករណី​ទី​៥ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ សហការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បាន​ជាក់ស្ដែង​នូវ​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច មុខ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១៤៖២០​នាទី ថ្ងៃទី ០៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ (​ស្រី​០១​នាក់​)៕

#PhnomPenhGRK

Filed in: ព័ត៌មានជាតិ