ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្តល់​កិច្ច​សម្ភាស​ដល់​អ្នកសារព័ត៌មាន អំពី​ការទទួល​បាន​ជំនួយ​វ៉ាក់សាំង​ចិន​ដំណាក់កាល​ទី​១

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្តល់​កិច្ច​សម្ភាស​ដល់​អ្នកសារព័ត៌មាន អំពី​ការទទួល​បាន​ជំនួយ​វ៉ាក់សាំង​ចិន​ដំណាក់កាល​ទី​១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រោយ​បញ្ចប់​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន អំពី​ការទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​៦០​ម៉ឺន​ដូស លើក​ដំបូង​ពី​ប្រទេស​ចិន​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានឱ្យដឹងថា ក្នុងចំណោម​ជំនួយ​វ៉ាក់សាំង​របស់​ចិន ដែល​ដឹក​មក​កម្ពុជា​លើកដំបូង ៦០​ម៉ឺន​ដូសនេះ នឹង​ត្រូវ​ចាក់​ដល់​កងទ័ព​ចំនួន ១៥​ម៉ឺន​នាក់ ស្មើនឹង ៣០​ម៉ឺន​ដូស​។​

​បន្ថែម​ពី​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​រូបនេះ បានបញ្ជាក់​ថា ស្របពេល​ដែល​រដ្ឋាភិបាល​ចិន ផ្តល់​នូវ​ជំនួយ​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​នេះ ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារជាតិ បាន​ត្រៀម​នូវឧ​បន​ករណ៍ស​ម្រាប់​ទុកដាក់​វ៉ាក់សាំង​នេះ​រួចរាល់​ហើយ ដើម្បី​ការពារ និង​ធានា​មិន​ឱ្យ​ខូច​គុណភាព​វ៉ាក់សាំង​ផងដែរ​។​

​រដ្ឋាភិបាល​ចិន បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ឈ្មោះ Sinopharm ចំនួន​១​លាន​ដូស ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ វ៉ាក់សាំង​៦០​ម៉ឺន​ដូស នឹង​ត្រូវ​បញ្ជូន​មក​ដល់​មុនគេ ហើយ​ក្រោយ​ទៀត នឹង​ត្រូវ​បញ្ជូន​ជា​បន្តបន្ទាប់​៕

 

Filed in: ព័ត៌មានជាតិ