ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ទូ​និង​រថយន្ត​សម្រាប់​ដឹក​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩ បាន​មកដល់​កម្ពុជា​ហើយ​

​ទូ​និង​រថយន្ត​សម្រាប់​ដឹក​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩ បាន​មកដល់​កម្ពុជា​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ទូ​និង​រថយន្ត​សម្រាប់​ដឹក​ជញ្ជូន​វ៉ាក់សាំង​ការពារកូ​វីដ ១៩ បាន​មកដល់​កម្ពុជា ខណៈ​ការបង្ហាញ​រថយន្ត​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ អម​ដោយ​ប្រតិភូ និង​អ្នកពាក់ព័ន្ធ​ជាច្រើន ដែល​មាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង លោក Wang Wen Tian ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ ប្រជាមានិត ចិន​ប្រចាំ​កម្ពុជា​នៅ​រសៀល ថ្ងៃទី​៣​ខែ​កុម្ភៈ​ឆ្នាំ ២០២១ នេះ ។​

​រថយន្ត​សម្រាប់​ដឹក​វ៉ាក់សាំង​ដែល​យក​មក​បង្ហាញ​នៅ​ថ្ងៃនេះ​មាន​ចំនួន​ពីរ​គ្រឿង​ខណៈ​ទូ​មាន​ចំនួន​៤​គ្រោង​នឹង​ដឹក​វ៉ាក់សាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មកកាន់​ទីតាំង​សម្រាប់​ស្តុក​វ៉ាក់សាំង​ដែល​ស្ថិត​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ។​

​បើ​តាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​នោះ​ថា វ៉ាក់សាំង ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​មកដល់​នៅក្នុង​ខែ​កុម្ភៈ នា​ពេល​ឆាប់ៗ​ខាងមុខនេះ តែ​សម្ដេច​មិន​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ណា​ពិតប្រាកដ​នោះទេ​។​

​សម្ដេច​ពិជ័យ​សេនា​បានបញ្ជាក់​ថា វ៉ាក់សាំង​ដែល​មកដល់​កម្ពុជា​មុន គេ​នេះ គឺជា​វ៉ាក់សាំង អំណោយ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ចំនួន​៦០ ម៉ឺន ដូស ក្នុងនោះ​៣០ ម៉ឺន​ដូស បាន​ទៅ ខាង យោធា និង​៣០ ម៉ឺន​ដូស បាន​ទៅ​ខាង​ស៊ីវិល​៕

Filed in: ព័ត៌មានជាតិ