ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១០ នាក់ ដកហូត​បាន​អាវុធ​ខ្លី ១​ដើ ពាក់ព័ន្ធ​ទំនាស់​ដីធ្លី នៅ​តំបន់​ពយ​ម៉ាចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រា​ង​

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១០ នាក់  ដកហូត​បាន​អាវុធ​ខ្លី ១​ដើ ពាក់ព័ន្ធ​ទំនាស់​ដីធ្លី នៅ​តំបន់​ពយ​ម៉ាចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រា​ង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះសីហនុ ៖ នា​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ឆ្នាំ ២០២១ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១០ នាក់ នៅ​តំបន់​ពយ​ម៉ាចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​បាន​អាវុធខ្លី ១​ដើម និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ។​

​បើ​តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា នៅ​ថ្ងៃ​ទី​២ កុម្ភ​: កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ និង​បាន​ឃាត់ខ្លួន​ឈ្មោះ កុយ ស៊ុន ជា​អតីត​ឧត្ដមសេនីយ៍​រួមទាំង​មនុស្ស​៩​នាក់​ទៀត​នៅ​ទីតាំង​ខាងលើ ព្រោះតែ​មាន​ការប៉ះទង្គិច​គ្នា បន្ទាប់​ពី​តុលាការ​បាន​ចុះ​ផ្សព្វផ្សាយ​ដីកា​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន លេខ ៦០៤ ត​.​រ​/២០ ចុះ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​ឯកឧត្តម កោ វណ្ឌី ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយយោង​តាម​មាត្រា ៥៣០ , ៥៣៩ និង​មាត្រា​ពាក់ព័ន្ធ​នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​។​

​រហូតមក​ដល់​ព្រឹក​ថ្ងៃទី ០៣ ខែ​កុម្ភ​: ឆ្នាំ​២០២១ ក្រុម​អ្នកសារព័ត៌មាន​យើង​ក៏​បាន​នាំគ្នា​ទៅដល់​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ស្នើសុំ​ព័ត៌មាន​លំអិត​ជុំវិញ​និង​រឿងនេះ ប៉ុន្តែ​ខាង​កងរាជអាវុធហត្ថ​ប្រាប់ថា កំពុង​សាកសួរ​តាម​និតិ​វិធី​មិនទាន់​អាច​ផ្ដល់​ព័ត៌មាន​លំអិត​បាន​នោះ​ទេ​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​ខាងលើ​នេះ បញ្ហា​ដើមចម គឺពាក់ព័ន្ធ​ទំនាស់​ដីធ្លី ៕

Filed in: ព័ត៌មានជាតិ