ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អាជ្ញាធរ ខណ្ឌ​ទាំង​១៤ ប៉ូលិស និង​កងរាជអាវុធហត្ថ ពង្រឹង ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឲ្យបាន​តែ​ល្អប្រសើរ​

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អាជ្ញាធរ ខណ្ឌ​ទាំង​១៤ ប៉ូលិស និង​កងរាជអាវុធហត្ថ ពង្រឹង ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឲ្យបាន​តែ​ល្អប្រសើរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ទាំង​១៤ និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ប៉ូលិស​និង​កងរាជអាវុធហត្ថ ចំណុះ​អោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការងារ​អោយ​កាន់តែ​ល្អប្រសើរ ជុំវិញ​ការអនុវត្ត​គោល នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចេញ ដើម្បី​រក្សា​អោយបាន​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​ការ​ជម្រុញ​បែប​នេះ​របស់ លោក ឃួ​ង ស្រេង បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន លោក ស ថេត ស្នងការ​នគរបាល​រាជធានី លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាល​ខណ្ឌ​ទាំង​១៤​។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការអនុវត្ត​គោ​លន យោ​បាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នេះ​កន្លងមក​ឃើញថា យើង​អនុវត្ត​បាន​ល្អប្រសើរ បើទោះបីជា​មាន​ភាព​ចន្លោះ​ប្រហោង​បន្តិចបន្តួច ក្តី ។​

លោក​បន្ត​ទៀត​ថា សម្រាប់​គោ​លន​យោ បាយ​ថ្មី ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​នេះ គឺ​បាន​ពាក់ព័ន្ធ​ទៅ​ដល់​មន្ទីរ​មួយចំនួន​ក្រោម​ឱវាទ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស លើ​ការផ្ដល់​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន​រហ័ស​និង​មាន​តម្លាភាព​។​
​លោក​បន្ត​ទៀត​ថា មន្ទីរ​ដែល​មាន​តួនាទី​នៃ​

ការផ្ដល់​ច្បាប់​អនុញ្ញាត លើ​លិខិត​បទដ្ឋាន​នានា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បើក​អាជីវកម្ម​នានា ដូច​ជា​ការ​អនុញ្ញាត​ឲ្យមាន​ការបូ​ម​ខ្សាច់ ការអនុញ្ញាត​ឲ្យ​បើក​នៅ​ភោជនី យដ្ឋា​ន កុងស៊ី​បញ្ចាំ កុងស៊ី​កាប់​ជ្រូក កាប់​គោ​ជាដើម មន្ទីរ​ជំនាញ​ត្រូវ​តែ​ចុះ​សិក្សា​ឲ្យបាន​ច្បាស់លាស់​មុន​នឹង​អនុញ្ញាត​ឱ្យ​គេ​បើក​អាជីវកម្ម​។ ថា​តើ​អាជីវកម្ម​ទាំងនោះ​សមស្រប​នឹង​ការអនុញ្ញាត​របស់​យើង​ដែរឬទេ​។​

លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​សន្តិសុខ​សុវត្ថិភាព​នេះ ទាំង​អ្នក​មាន អ្នកក្រ ប្រទេស​ណា​ក៏​ដោយ គេ​ចង់​បាន​គ្រប់​គ្នា​។ ដូច្នេះ​ទេ ក្នុងនាម​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​នេះ​អោយបាន​ល្អ ដើម្បី​ទទួលបាន​នូវ​ការជឿ​ទុកចិត្ត​នឹង​ទទួលបាន​នូវ​ភាព​កក់​ក​ពី​បងប្អូន​ប្រជាពលរដ្ឋ​។ ពាក់ព័ន្ធ​នឹង​ទំនាស់​នានា​នៅក្នុង​មូលដ្ឋាន​អាជ្ញាធរ មូលដ្ឋាន​ត្រូវ​ប្រឹងប្រែង​ដោះ​បញ្ចប់ កុំ​អី បញ្ជូន​មកឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោះ ។​

ជាងនេះទៅទៀត ជុំវិញ​ប្រតិបត្តិការ និង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន ត្រូវ​ហ៊ំ ព័ទ្ធ កន្លែងកើតហេតុ​និង​ព្រឹត្តិការណ៍​ទាំងនោះ​ឲ្យបាន​ឲ្យបាន​ម៉ឺងម៉ាត់​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង ដោយសារតែ​ការគ្រប់គ្រង​របស់​យើង​មិន​បាន​ល្អ​ប្រសើរ​ឡើង​៕

Filed in: ព័ត៌មានជាតិ