ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ស្លាក​មាន​ខ្លឹមសារ “​ខ្ញុំ​ឈប់ បន្ទោបង់​តាម​ទីសាធារណៈ ទៀតហើយ​” នៅតែ​ពេញនិយម សម្រាប់​បុគ្គល​ណា​ដែល​គ្មាន​សណ្តាប់ធ្នាប់ អនាម័យ​បន្ទោបង់​(​នោម​) នៅតាម​ទីសាធារណៈ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ….

ស្លាក​មាន​ខ្លឹមសារ “​ខ្ញុំ​ឈប់ បន្ទោបង់​តាម​ទីសាធារណៈ ទៀតហើយ​” នៅតែ​ពេញនិយម សម្រាប់​បុគ្គល​ណា​ដែល​គ្មាន​សណ្តាប់ធ្នាប់ អនាម័យ​បន្ទោបង់​(​នោម​) នៅតាម​ទីសាធារណៈ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ….
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រយៈពេល ២​សប្តាហ៍ មកនេះ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ បាន​ចាត់ឲ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេ​ញ ត្រួតពិនិត្យ និង ឃាត់ខ្លួន​ជន​ដែល បន្ទោបង់​នៅតាម​ដើមឈើ តាម​សួនច្បារ ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ជញ្ជាំង​ការដ្ឋាន និង​តាម​ទី​សាធារណៈ​នានា បាន​ចំនួន​១១​នាក់ ដែល​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ក​អោយ​មាន​ក្លិន​ឆ្អេះឆ្អាប ដល់​អ្នកធ្វើដំណើរ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​-​ល​- ។​

​ក្រោយ​ពិនិត្យ​ឃើញជាក់ស្តែង កម្លាំង​យើង​ក៏​បាន​អញ្ជើញ​ពួកគាត់​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ និង បាន​ឲ្យ​ពួកគាត់​ធ្វើ​ការបាញ់​លាង​សំអាត​កន្លែង​ដែល​ពួកគាត់​បន្ទោបង់​រួច​ទើប​អនុញ្ញាត​អោយ​ពួកគាត់​ត្រឡប់​ទៅ​វិញ ។​

​រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​យក​គំរូ​តាម​ពួកគាត់ និង សូម​រក​កន្លែង បន្ទោបង់​អោយបាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​លោកអ្នក ជៀសវាង​ធ្វើតាម​ពួកគាត់ បង្ក​ភាពអនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ជន​ផងដែរ សូម​អរគុណ ។​

Filed in: ព័ត៌មានជាតិ