ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

កម្លាំង​PM​ខេត្ត​ព្រៃវែង ចុះ​បង្រាប​ទៀតហើយ​! ចាប់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់ ជា​សម្បុក​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង ក្រុង​ព្រៃវែង​

កម្លាំង​PM​ខេត្ត​ព្រៃវែង ចុះ​បង្រាប​ទៀតហើយ​! ចាប់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់ ជា​សម្បុក​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង ក្រុង​ព្រៃវែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) ៖ បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​របស់លោក ឧត្តមសេនីយ៏ត្រី ឈួន គីម​
​សាន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង និង​បាន​ការសម្របសំរួល​ពី​ឯ​.​ឧ ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង​។​

​នៅវេលា​ម៉ោង​១៨​និ​០០​នាទី ថ្ងៃទី ៣១ មករា ឆ្នាំ​២០២១​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ព្រៃវែង ។ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ផាត់ សុជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បាន​ចុះ​អនុវត្ត​វិធានការ​ញុះញង់​បង្ក្រាប​បទល្មើស គ្រឿងញៀន​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ចន្ទ័​រះ ស្តិតក្នុង​ភូមិ​០៨ សង្កាត់ កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ។​

​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់ នៅ​កន្លែង​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់ ៖
១/​ឈ្មោះ ម៉ុក ស៊ីថា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ​រស់នៅ ភូមិ ស្គ​រដាច សង្កាត់​តា​កោ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ។
២/​ឈ្មោះ ហេង សេង​ហឿង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ជើង​ទឹក សង្កាត់ ជើង​ទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ។​
៣/​ឈ្មោះ ស៊ន សុវណ្ណារ៉ា ភេទ​
​ប្រុស​អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ ០១ សង្កាត់ កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ។​
៤/​ឈ្មោះ ឯម ចេស្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​ក្រចាប ឃុំ ព្រៃខ្លា ស្រុក​ស្វាយ អន្ទរ ខេត្ត​ព្រៃវែង ។​
៥/​ឈ្មោះ អុន សំ​អៀន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​០១ សង្កាត់ កំពង់លាវ​ក្រុង​ព្រៃវែង​ខេត្ត​ព្រៃវែង ។​
៦/​ឈ្មោះ ម៉ៅ សុភាព អាយុ ២៩​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ ០១ សង្កាត់ កំពង់លាវ ក្រុង​ព្រៃវែង​ខេត្ត​ព្រៃវែង ។​
៧/​ឈ្មោះ សឿន មេសា អាយុ ២១​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ ស្វាយ​សុ​ខោ សង្កាត់ ជើង​ទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ។​

​ចាប់​យក​វត្ថុតាង​រួមមាន ៖
១.​ម្សៅ​ក្រាម​ពណ៍​ស​ចំនួន​០១​កញ្ចប់​ទម្ងន់​១.០៩​ក្រាម​ថ្លឹង​ទាំង​សំបក​ថង់​
២.​ទូរ​ស​ព្ឌ័ដៃ​ចំនួន​០៧​គ្រឿង​
៣.​ម៉ូតូ​ចំនួន ០៥​គ្រឿង​
៤.​ឧបករណ៍​ជក់​ថ្នាំញៀន ០២ សម្រាប់​
៥.​ដែកកេះ​ចំនួន ០៤

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ