ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្ដេច​តេជោ ហ៊ុន សែន ផ្តល់​ជំនួយ​ជាង ២.៤​ពាន់​លាន​រៀល សម្ភារៈ និង​ឃី​ត​បន្ថែមទៀត ដល់​ខេត្ត​ចំនួន​៤ ជាប់​ព្រំដែន​ថៃ ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័កដល់​ពលករ អំឡុង​បុណ្យចូលឆ្នាំ​ចិន !

​សម្ដេច​តេជោ ហ៊ុន សែន ផ្តល់​ជំនួយ​ជាង ២.៤​ពាន់​លាន​រៀល សម្ភារៈ និង​ឃី​ត​បន្ថែមទៀត ដល់​ខេត្ត​ចំនួន​៤ ជាប់​ព្រំដែន​ថៃ ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័កដល់​ពលករ អំឡុង​បុណ្យចូលឆ្នាំ​ចិន !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​សម្រេច​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន ២,៤៧៥,០០០,០០០​រៀល សម្ភារៈ និង​ឃី​ត​មួយ​ចំនួន​បន្ថែម​ទៀត ដល់​ខេត្ត​កម្ពុជា​ចំនួន​៤ ដែល​នៅ​ជាប់​ព្រំដែន​ថៃ ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័កដល់​ពលករ ដែល​នឹង​ចូលមក​កម្ពុជា អំឡុង​បុណ្យចូលឆ្នាំ​ចិន​។ នេះ​បើ​តាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន ។​

​ខេត្ត​ចំនួន​៤ ដែល​ទទួលបាន​ជំនួយ​នេះ មាន​៖
១៖ ខេត្ត​បាត់ដំបង ទទួលបាន​ថវិកា ៣៧៥​លាន​រៀល ឃី​ត ១៥០០ ទឹក​សុទ្ធ​២០០០​កេស និង​មី​កញ្ចប់ ១៥០០​កេស​
២៖ ខេត្ត​បន្ទាយមានជ័យ ទទួលបាន​ថវិកា ១,១៧០​លាន​រៀល ឃី​ត​ចំនួន​៤០០០ ទឹក​សុទ្ធ​៣០០០​កេស និង​មី​កញ្ចប់ ១០០០​កេស​
៣៖ ខេត្ត​ឧត្តរមានជ័យ ទទួលបាន​ថវិកា ៧៨០​លាន​រៀល ឃី​ត​ចំនួន​៣០០០ ទឹក​សុទ្ធ​ចំនួន​៦០០០​កេស និង​មី​កញ្ចប់​ចំនួន​៣០០០​កេស​
៤៖ ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា​១៥០​លាន​រៀល ទឹក​និង សុទ្ធ​៥០០​កេស​

​បើ​តាម​លោក​ស្រី យក់ សម្បត្តិ​, ថវិកា​ទាំងនេះ​គឺ​សម្រាប់​ត្រៀម​រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយសារ​តែ​អំឡុងពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ខាងមុខនេះ អាច​នឹង​មាន​ការកកស្ទះ​តាម​ដងផ្លូវ ហើយ​ក្រុមហ៊ុន​មួយចំនួន​នឹង​ឈប់សម្រាក​។ លោកស្រី បាន​បន្ថែមថា ពេល​នេះ​អំណោយ​សម្រាប់​ខេត្ត​ឧត្តរមានជ័យ កំពុង​ដឹកជញ្ជូន​ទៅកាន់​ខេត្ត​ឧត្តរមានជ័យ ដោយឡែក​ខេត្ត​៣​ទៀត កំពុង​បន្ត​រៀបចំ​ដឹក​ទៅ​ប្រគល់ជូន ហើយ​សម្រាប់​ថវិកា​ក៏​កំពុង​រៀបចំ​ផ្ទេរ​ទៅកាន់​រដ្ឋបាល​ខេត្ត​ទាំង​៤​ផងដែរ​។​

​ការផ្តល់​ជំនួយ​ដល់​បណ្តា​ខេត្ត​កម្ពុជា ដែល​នៅ​ជាប់​ព្រំដែន​ថៃ បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​ការធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ក្រោយពេល​ប្រទេស​ថៃ បាន​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​យ៉ាង​ខ្លាំងក្លា ដែល​ផ្តើម​ចេញពី​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​។​

​បើ​តាម​ក្រសួង​សុខាភិបាល​, រហូតមកដល់​ពេលនេះ មាន​ពលករ​ខ្មែរ​ចំនួន​ជាង​២​ម៉ឺន​នាក់ បាន​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ខេត្ត​ជាប់​ព្រំដែន ក្នុងប្រទេស​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ