ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ថ្នាក់ដឹកនាំ​ខេត្ត បាន​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​ជម្រុញ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​នេសាទ ព្រមទាំង​ពង្រឹង​វិន័យ​ការងារ របស់​មន្ត្រី​

​ថ្នាក់ដឹកនាំ​ខេត្ត បាន​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​ជម្រុញ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​នេសាទ ព្រមទាំង​ពង្រឹង​វិន័យ​ការងារ របស់​មន្ត្រី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) នៅ​ព្រឹក​ថ្ងៃទី ០២ ខែ​កុម្ភះ ឆ្នាំ​២០២១​នេះ នៅ​សាលាខេត្ត​សៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ប្រជុំ ត្រួតពិនិត្យ និង តាមដាន​វឌ្ឍនភាព​ការងារ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត អស់លោក លោកស្រី​ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន​ការិយាល័យ ចំណុះ​មន្ទីរ​កសិកម្ម​ខេត្ត និង តំណាង​ទីចាត់ការ​ចំណុះ​សាលាខេត្ត ចូលរួម​ផង​ដែរ​។​

​បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ និង សេចក្តីរាយការណ៍​របស់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង នេសាទ រួម​ទាំង​ការិយាល័យ​ចំណុះ​មន្ទីរ​កសិកម្ម ដោយ​បាន​លើ​ពី​បញ្ហា​ប្រឈម​មួយចំនួន ដោយ​ផ្តោត​ទៅលើ​បញ្ហា​ភ្លើង​ឆេះ​ព្រៃឈើ​ក្រ​ញ៉ូង និង​ការកាប់​ទន្ទ្រាន​យក​ដី​ព្រៃ បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ព្រមទាំង​កង្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម​ជាដើម​។​

​មានប្រសាសន៍​នោះ​ដែរ​លោក ង៉ាន់ ភិរុណ ក្នុងនាម​តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានធ្វើការ កោតសរសើរ អំពី​លទ្ធផល​ដែល​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ បាន​ធ្វើឲ្យ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត កាន់តែ​មាន​ការវិវត្ត​ន៍​ឈានឡើង ក្នុង​ការបណ្តុះបណ្តាល​លើ​វិស័យ ជំនាញ​បច្ចេកទេស ក្នុងការ​ដាំ​ដុះ​ដំណាំ​កសិកម្ម ចិញ្ចឹមសត្វ​ជាដើម ។ ក្នុងនោះ​ដែរ​លោក​ក៏​បាន​ផ្តោត​សំខាន់ ចំពោះ បញ្ហា​បទល្មើស​ព្រៃឈើ និង ជលផល ដែល​ជា​គោលដៅ​ដ៏​ក្តៅគគុក​នៅ​ក្នុង​សង្គម​ជាតិ ដែល​បាន​ធ្វើឲ្យ​បាត់បង់​នូវ​ធនធាន​ធម្មជាតិ​ទាំង​លើគោក និង​ទឹក ដែល​បង្ក​ឲ្យ​វិនា​សមហន្តរាយ​ដល់​សង្គមជាតិ ។

​លោក​ក៏​បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ គឺ​ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ នូវ​រាល់​ការធ្វើ​អាជីវកម្ម សិប្បកម្ម​តុ ទូ ឲ្យមាន​ច្បាប់​ត្រឹមត្រូវ ព្រមទាំង​បង្ក្រាប​ឲ្យបាន​នូវ​ភាពអាណាធិបតេយ្យ ការកាប់​ឈើ​យកមក​ធ្វើ​ធ្យូង ដែល​ជា​អាជីវកម្ម​មួយ​បំផ្លាញ​ព្រៃឈើ ដែល​គិតស្មាន មិន​ដល់​របស់​ប្រជាពលរដ្ឋ និង បាន​បំពុល​ដល់​បរិស្ថាន ដោយ​ការរីកដុសដាល​នៃ​ឡ​ដុត​ធ្យូង​នៅតាម​បណ្តា​ស្រុក​មួយចំនួន​។​

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​ជម្រុញ​ផង​ដែរ ចំពោះ​ការពង្រីក​នូវ វ៉ា​រី​វប្បកម្ម​ចិញ្ចឹម​ត្រី​នៅ​តាម​មូលដ្ឋាន ក្នុងការ​ទប់ទល់​រាល់​ការចាប់​ត្រី​ពី​ធម្មជាតិ ដើម្បី​ធ្វើការ​អភិរក្ស​ពូជ​ត្រី នៅ​បឹង​ធម្មជាតិ​ទៀតផង ។ ម្យ៉ាងទៀត​បង្កើន​ការបង្ក្រាប​នូវ​បទល្មើស​នេសាទ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង ការកាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវ​ទឹក​ឡើង ហើយ​ប្រធាន​អង្គប្រជុំ ក៏​បាន​ជម្រុញ​ផងដែរ លើ​ការងារ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម លើ​ការបណ្តុះបណ្តាល​បច្ចេកទេស ការប្រើប្រាស់​ជី ជ្រើសរើស​គ្រាប់ពូជ ដើម្បី​កែប្រែ​គុណភាព​ដី ក្នុង​ការលើកកម្ពស់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង ដើម្បី​បំពេញ​នូវ​សេចក្តី​តម្រូវការ​នៅតាម​ទីផ្សារ​ទៀតផង ព្រមទាំង​ជម្រុញ ដល់​បសុព្យាបាល ត្រូវ​គ្រប់គ្រង​ឲ្យខាងតែបាន​ពី​ការនាំចូល​នូវ​សត្វធា​តុ​មក​ពី​ខាង​ក្រៅ​ខេត្ត និង ត្រូវ​ចុះ​ពិនិត្យ​ពី​សុខភាព​សត្វ នៅតាម​មូលដ្ឋាន​ឲ្យបាន​ជាប្រចាំ​។ ជាមួយ​នឹង​ការណែនាំ​នោះ​ដែរ​លោក​ក៏​បាន​ដាក់​នូវ​វិធានការ​មួយចំនួន ចំពោះ​មន្ត្រី​អសកម្ម​ការងារ និង ជម្រុញ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ទាំងនោះ​ព្រមទាំង​ធ្វើការ​ពង្រឹង​ឡើង​វិញ​នូវ​វិន័យ​ការងារ​របស់​មន្ត្រី​ទៀតផង​៕

Filed in: ព័ត៌មានជាតិ