ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី ជំរុញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន បន្ដ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល

ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី ជំរុញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន បន្ដ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយឯក អ៉ី សុខ​ឃី អគ្គស្នងការ​រង​នគរបាលជាតិ នៅ​ល្ងាច​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ជំរុញ​ដល់​ភ្នាក់ងារ​សន្ដិសុខ​ឯក​ទាំងអស់ ត្រូវ​បន្ដ​ចូលរួម​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ដែល​ទើប​ត្រូវបាន​កែសម្រួល​ថ្មី មាន​ចំនួន​៧​ចំណុច ដើម្បី​រក្សា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ក្នុងសង្គម​។​

​ក្នុងឱកាស​អញ្ជើញ​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៣១ តំណាង​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី បាន​បន្ថែមទៀតថា ក្រៅ​ពី​ការចូលរួម​ផ្សព្វផ្សាយ​គោ​លន​យោ​បា​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ហើយ​នោះ ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ខ្លួនឯង ក៏​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យបាន​ល្អ​ត្រឹមត្រូវ​ផងដែរ ព្រោះ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ក៏​ជា​ជន​គំរូ​ម្នាក់​នៅក្នុង​សង្គម​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ពុំមែន​មាន​ត្រឹមតែ​បម្រើ​ការងារ​ដល់​ក្រុមហ៊ុន ឬ​សហគ្រាស គ្រឹះស្ថាន​ប៉ុណ្ណោះ​ទេស គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ការពារ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ បាន​គូសបញ្ជាក់ថា ក្រោយ​ឆ្លងកាត់​វគ្គ​បំប៉ន​ជំនាញ​រយៈពេល​២​ថ្ងៃនេះ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​យក​ចំណេះដឹង​ដែល​ខ្លួន​ទទួលបាន​ទៅ​ប្រើប្រាស់​ឲ្យចំ​គោលដៅ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ​។ លោក​បន្ដថា នៅពេល​បំពេញ​ភារកិច្ច​ត្រូវ​គិតថា បើ​ទោះបី​ខ្លួន​ធ្វើការ​នៅ​ក្រុមហ៊ុន ឬ​គ្រឹះស្ថាន​ផ្សេង​គ្នា​ក៏​ពិតមែន ប៉ុន្ដែ​ត្រូវ​ធ្វើឲ្យ​គេ​គិត​ថា ខ្លួន​ជា​ពលរដ្ឋ​គំរូ​ម្នាក់ ដោយ​ត្រូវ​ប្រើប្រាស់​ពាក្យ​សម្ដី កាយវិការ ការឆ្លើយតប​ទៅ​កាន់​អតិថិជន​ឲ្យបាន​សមរម្យ​ជា​ដើម​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ អ៉ឺ សុខ​ឃី បាន​ចាត់ទុកថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន តួនាទី​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ប្រសិនបើ​ខ្លួន​បានឃើញ ឬ​សង្ស័យ​លើ​សកម្មភាព​ល្មើសច្បាប់​ណាមួយ មិន​ថា​ស្ថិតនៅក្នុង​ទីតាំង​ខ្លួន​ឈរជើង ឬ​ទីណា​នោះទេ ត្រូវ​រាយការណ៍​ភ្លាម ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ឬ​ត្រូវ​រាយការណ៍​ទៅ​ប្រធាន​តំបន់ ឬ​មេ​កើយ​របស់ខ្លួន​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បានឲ្យដឹងថា រហូតមកដល់​ពេលនេះ ការបើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន បាន​ចំនួន​៣១​លើក មាន​នាយ នាយរង​នគរបាលជាតិ នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត សរុប​ចំនួន​១១៣​នាក់ និង​សិក្ខាកាម សរុប​ចំនួន​៥,៦២០​នាក់​។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​គូសបញ្ជាក់ថា វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​នេះ ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការ​បង្កើន​សមត្ថភាព ដើម្បី​ក្លាយខ្លួនជា​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដែល​មាន​ជំនាញ និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ការចូលរួម​ចំណែក​ក្នុង​សកម្មភាព​ថែរក្សា និង​ការពារ​ស្ថេរភាព​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ព្រមទាំង​លើកកម្ពស់​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​។​
​លោក​ប្រធាន​នាយកដ្ឋាន​បាន​បន្ថែមថា វគ្គ​បំប៉ន​នេះ មាន​គ្រូ​ឧទ្ទេស​នាម​ចំនួន​៩​រូប មក​ពី​នាយកដ្ឋាន​ចំនួន​៤ រួមមាន នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​, នាយកដ្ឋាន​កណ្ដាល​នគ​របាល​យុត្តិធម៌​, នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ដ្រ និង​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​៕

Filed in: ព័ត៌មានជាតិ