ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ដែល​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត

ប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ដែល​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី   លោកជំទាវ បាន  ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ដែល​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលរង​ខេត្ត អភិបាល​ក្រុង​ស្រុក កងកម្លាំង​ទាំង​បី​ប្រភេទ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​មេឃុំ​ចៅ​សង្កាត់​ផង​ដែរ​។​

​កិច្ចប្រជុំ​បាន​ប្រព្រឹត្តិ​ទៅ​ដែល​មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៦ គឺ​៖
​ទី​១.​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ ។
​ទី​២.​ពិនិត្យ និង​អនុម័ត​របាយការណ៍​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែ​មករា ឆ្នាំ​២០២១​។
​ទី​៣.​ពិនិត្យ និង​អនុម័​របាយការណ៍​ស្តីពី​ការអនុវត្ត​ការ​ងារ​ប្រចាំឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត ។
​ទី​៤.​ពិនិត្យ និង​អនុម័ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២២-២០២៣​។
​ទី​៥.​ពិនិត្យ និង​អនុម័ត​ប្រតិទិន​ការងារ​សម្រាប់​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២២ -២០២៣ និង​ទី​៦. បញ្ហា​ផ្សេងៗ​។​

​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​លើក​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​៖​បញ្ហា​របាយការណ៍​នៅតាម​ន្ទីរ​មួយចំនួន​ដា​ក់មក​ដដែលៗ​, បញ្ហា​ផ្សារ​សាមគ្គី​គ្មាន​សណ្តាប់ធ្នាប់​ឃើញ​នៅ​មាន​ចត​ឡាន ម៉ូតូរ​ញេ​រញ៉ៃលើ​ដងផ្លូវ និង​នៅ​មាន​អ្នកបើកបរ​បញ្ច្រាស់ទិស​មិន​គោរព​ស្លាក​ចរាចរណ៍​, បញ្ហា​បរិស្ថាន​នៅក្នុង​ក្រុង​ពិសេស​ផ្លូវ​វាង​ក្រុង​, បញ្ហា​សៃ​ឡូដា​ក់​សៀ​សំណរ​តាម​ជញ្ជីង​, បញ្ហា​ឡានធំ​ចេញ​តាម​ច្រកព្រំដែន​បើកបរ​លឿន​ដែល​ងាយ​បង្ករ​ហានិភ័យ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។​

​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​៖ រាល់​បញ្ហា​ប្រឈម​ដែល​សមាជិក​ក្រុមប្រឹក្សា​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋបាល​ខេត្ត​ទទួលយក និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា ដូច្នេះហើយ​សូម​អោយ​មន្ទីរ​អង្គភាព​ទាំងអស់​ជុំវិញ​ខេត្ត​ត្រូវតែ​ធ្វើ​ការកែសម្រួល​ឡើងវិញ​នូវ​អ្វី​ដែល​បាន​លើកឡើង​នេះ ។ ជា​ពិសេស​ត្រូវ​រៀបចំ​បែងចែក​អោយ​មន្ត្រី​របស់​យើង​មាន​ការងារ​តាម​ជំនាញ​នីមួយៗ​អោយបាន​ច្បាស់លាស់​។​

​លោកជំទាវ​បាន​បន្តថា​៖ ចំពោះ​បញ្ហា​បរិស្ថាន​សូមអោយ​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​ពិនិត្យមើល​ឡើងវិញ ដោយ​ធ្វើ​ជា​ឃ្លីប​សំលេង​ពី​បរិស្ថាន ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​បរិស្ថាន​កុំ​បោះចោល​សម្រាម​ឬ​កាកសំណល​ពាស​វាល​ពាស​កាល​នៅ​តាម​ដងផ្លូវ​សារណៈ និង​នៅតាម​សួនច្បារ​ដែល​នាំ​អោយ​ខូច​សោភ័ណ្ឌភាព​ទីក្រុង​។ ជាពិសេស​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្រូវ​បញ្ជ្រាប​ការផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​នី​មួយៗ​អោយ​យល់ដឹង​ពី​ការ​អនាម័យ​បរិស្ថាន​នៅ​តាម​សាលារៀន តាម​ផ្ទះ និង​នៅតាម​ទីប្រជុំ​ជនបទ​នានា​។ ហើយ​ចំពោះ​រឿង​សណ្តាប់ធ្នាប់​នៅ​ផ្សារ​សាមគ្គី​សូមអោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ត្រូវ​ចាត់​មន្ត្រី​នគរបាល​អោយ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នូវ​បរិវេន​ផ្លូវ​ជុំវិញ​ផ្សារ​ប៉ា​ហ៊ី និង​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​ស្លាក​សញ្ញា​ចរាចរ​ដែល​ដាក់​នៅ​កន្លែង​ផ្លូវ​ចូល​ផ្សារ កុំ​ជិះ​បញ្ច្រាស់​ផ្លូវ​ដែល​ធ្វើ​កកស្ទះ​ចរាច​រណ៍​។

​លោកជំទាវ​បាន​បន្តទៀតថា​៖ សូម​អោយ​ស្ន​ក​ការ​នគរបាល​ខេត្ត​និង​មន្ត្រី​ប្រចាំ​ច្រក​ព្រំ ត្រូវ​ណែនាំ​និង​មាន​វិធានការ​យ៉ាង​តឹងរឹង​ចំពោះ​ឡាន​ដឹក​ទំនិញ​ធំៗ​ចេញ​តាម​ច្រក​ព្រំដែន​កម្ពុជា​ថៃ ដែល​បើកបរ​លឿនៗ​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច និង​រៀបចំ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​កំណត់​ល្បឿន​ចំពោះ​ឡានធំៗ​ចាប់ពី​ច្រក​ចេញ​រហូត​ដល់​ក្រុង​។​

​លោកជំទាវ​អភិបាលខេត្ត​បាន​ជម្រុញ​អង្គភាព​មន្ទីរជំនាញ​ជុំវិញ​ខេត្ត​ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​អោយ​ដល់​គោលដៅ និង​បម្រើ​សេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​។ ពិសេស​ចូលរួម​សហការ​គ្នា​ទប់​ស្កាត់​នៃ​ការរីក​រាល់ដាល​ជំងឺឆ្លង​មេ​រោគកូ​វីដ​-១៩​អោយបាន​យ៉ាង​ម៉ឺងម៉ាត់​។​

​ឯកឧត្តម ជា ចាន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី​បាន​មានប្រសាសន៍​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោយ​បាន​ធ្វើ​ការអនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩, បាន​អនុម័ត​របាយការណ៍​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែ​មករា ឆ្នាំ​២០២១, បាន​អនុម័​របាយការណ៍​ស្តីពី​ការអនុវត្ត​ការ​ងារ​ប្រចាំឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត ,​បាន​អនុម័ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២២-២០២៣ និង​បាន​អនុម័ត​ប្រតិទិន​ការងារ​សម្រាប់​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២២ -២០២៣ ។ ឯកឧត្តម​បាន​កោត​ស​សើរ​ចំពោះ​រដ្ឋបាល​ខេត្ត និង​កង កំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​រួម​ទាំង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេឃុំ​ចៅសង្កាត់​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។ ឯកឧត្តម​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​បង្កើន​កិច្ចសហការ សាមគ្គី​គ្នា​ផ្ទៃក្នុង បំពេញ​តួនាទី​ភារកិច្ច​ឲ្យបាន​ល្អ​ប្រសើ ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ខេត្ត​ប៉ៃលិន​ឲ្យមាន​ការរីកចម្រើន ។ និង​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា មន្ទីរ​អង្គភាព​ទាំងអស់​ដែល​បានរួម​គ្នា​ផ្តល់​មតិ​យោបល់​ល្អៗ​ក្នុង​គោលបំណង​កែលម្អរ​ការងារ​មួយចំនួន​របស់​រដ្ឋបាល​ខេត្ត ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ