ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​ត្រួតពិនិត្យឡាន​ពន្លត់​អគ្គិភ័យ​តថ្លៃ​បាញ់​ទឹក​ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ពលរដ្ឋ​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​ត្រួតពិនិត្យឡាន​ពន្លត់​អគ្គិភ័យ​តថ្លៃ​បាញ់​ទឹក​ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ពលរដ្ឋ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​បាន​ស្នើ​ដល់​គណៈ បញ្ជាកា​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ពិនិត្យ​ករណី​ឡាន​ពន្លត់​អគ្គិភ័យ​ធ្វើការ​តថ្លៃ នៅពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។ សម្តេច​ក្រឡាហោម​បាន​កត់សម្គាល់​ថា មាន​ករណី​មន្ត្រី​ពន្លត់​អគ្គិភ័យ​មួយចំនួន​បាន​ទៅដល់​កន្លែង​កើតហេតុ​ហើយ​មិន​ធ្វើ​សកម្មភាព​បាញ់​ពន្លត់​អគ្គិភ័យ បែរជា​នៅ​តថ្លៃ​ជាមួយ​ជាមួយ​ជនរងគ្រោះ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បែបនេះ​ក្នុង​ពេល​អញ្ជើញ​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៥ នៅ​ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា «​ឡាន​ទៅ​ដល់​ហើយ​បញ្ឈរ​ច្រូង​នៅ​កន្លែងកើតហេតុ​ហ្នឹង​តែ​អត់​ទាន់​បាញ់​ទេ​។ មាន​ភ្លើង​ផ្លឹប​ផ្លេត​នៅ​ហ្នឹង ឡាន​ព្រោងព្រាត អត់​ទាន់​បាញ់​នៅ​តថ្លៃ​គ្នា​សិន​។ ឃើញ​ទេ អា​នេះ​ដែល​ចង់​និយាយ​ថា​សមត្ថកិច្ច​យើង​ខុស​ហើយ ប្រតិបត្តិ​ករ​យើង​ខុស​ហើយ មិន​ត្រូវ​ទេ​។ អញ្ចឹង​ហើយ​បាន​ថា​គ្រប់កន្លែង ជាពិសេស​ទីប្រជុំជន​ទីក្រុង គឺ​ត្រូវ​មើល​អាហ្នឹង​។​

​មាន​ឡាន ឡាន​របស់​រដ្ឋ ប្រេង​របស់​រដ្ឋ លោក​ស៊ី​ប្រាក់ខែ​រដ្ឋ ការពិត​ហើយ​ជួន​គ្នា​ប្រាក់ខែ​តិចតួច យើង​យល់​បញ្ហា​ហ្នឹង យើង​ត្រូវមាន គោលនយោបាយ​លើកទឹកចិត្ត​។ ប៉ុន្តែ​បងប្អូន​មិន​ត្រូវ​បំពេញ​បេសកកម្ម​ដោយ​យក​អាហ្នឹង​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ អាហ្នឹង​វា​អត់​ត្រូវ​ទេ ខុស​។ សូម​ឱ្យ​គណៈបញ្ជាការ​រាជធានី​-​ខេត្ត​ទាំងអស់​យកចិត្តទុកដាក់ ដើម្បី​ត្រួតពិនិត្យ​បញ្ហា​ហ្នឹង ដោះស្រាយ​បញ្ហា​ហ្នឹង​កុំ​ឱ្យ​វា​មាន​»​។​

​សម្តេច​ក្រឡាហោម បន្តទៀតថា «​យើង​សុខចិត្ត​ថា ត្រូវ​ថែម​ប្រាក់ឧបត្ថម្ភ ឬ​ប្រាក់​លើកទឹកចិត្ត ក្នុង​ករណី​មួយៗ​ទៅវិញ កុំទៅ​តថ្លៃ​។ តថ្លៃ​យ៉ាងម៉េច​? គ្នា​កំពុង​រងគ្រោះ ភ្លើង​វា​ឆេះ​ផ្ទះ ទៅ​តថ្លៃ​ថា​ប៉ុណ្ណេះ​មក បាន​យើង​បាញ់​ឱ្យ​អាហ្នឹង​មិន​ងាប់​គ្នា​ទៀតហើយ បាន​លុយ​ពី​ណា​ឱ្យ បើ​លុយ​វា​នៅ​ក្នុង​ភ្លើង​អស់ហើយ​»​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ បានឱ្យដឹងថា គ្រោះ​អគ្គិភ័យ​នៅក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ បាន​កើតឡើង​ចំនួន​ប្រមាណ ៩៣៧​ករណី បណ្ដាលឱ្យ​មនុស្ស ២៤​នាក់​ស្លាប់ និង ៣៦​នាក់​ទៀត​រងរបួស​។​

​សូមជម្រាបថា របាយការណ៍​បានឱ្យដឹងថា គ្រោះ​អគ្គិភ័យ​ឆ្នាំ​២០២០ កើនឡើង ២២០​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ផ្ទះ​ចំនួន ៧០៧​ខ្នង និង​តូប​លក់ដូរ​ចំនួន ៥៩៤​ខ្នង ព្រម​ទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត បាន​រង​ការឆេះ​ខូចខាត​។ គ្រោះ​អគ្គិភ័យ​ទាំងនេះ ត្រូវបាន​រកឃើញ​ថា ភាគច្រើន​បណ្ដាល​មក​ពី​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន ៣៧,៨៨ ភាគរយ និង​ការប្រើប្រាស់​ភ្លើង (​ចង្ក្រាន ធូប ទៀន​) ខ្វះ​ការប្រុងប្រយ័ត្ន​ចំនួន ៣២,៣៣​ភាគរយ​។ ចំណែក ២៩,៧៧​ភាគរយ​ទៀត កំពុង​ស្ថិត​ក្រោម​ការស្រាវជ្រាវ​របស់​មន្ត្រីនគរបាល​ជំនាញ​៕

 

Filed in: ព័ត៌មានជាតិ